Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ខ្លួន​ មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា​ បានហើយ

មណ្ឌលគិរី​ ៖​ មេបញ្ជាការកងរាជអាវុធហត្ថស្រុក​ កែវសីមា​ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន​ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថដែលជាកន្លែងធ្វើការ​ ៖​ ការចាប់ខ្លួនលោក​សាក់ សារុន​ មេ​បញ្ជាការ​ អាវុធហត្ថ​ ស្រុកកែវ​សីមា​ រូបនេះ​ធ្វើឡើង​ តាមដីកាបង្គាប់ឲ្យចូលខ្លួន របស់លោក ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី ។

លោក​ សាក់ សារុន​ មេបញ្ជាការកងរាជអាវុធហត្ថស្រុក​កែវសីមា​ ត្រូវបាន​ លោក​ ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបង្គាប់អោយ​ចូល​ខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ ខាងមុខនេះ រឿងប្រព្រឹត្តបទល្មើស “ប្រមូលនិងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ។

បន្ទាប់ពីជនសង្ស័យពាក់ព័ន្ធជាច្រើនត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលក្នុង​នោះក៏មានឧកញ៉ា ស៊ឹង សំអុល ម្នាក់ផង ដែរ​ ៕