Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ម្ដាយពេជ្រ សូលីកា​ តារាចំរៀងក្លាយជាឃាតក​ ត្រូវនគរបាលឃាត់ខ្លួនយកមកធ្វើត្រាបពីសកម្មភាពសម្លាប់ជនរងគ្រោះ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យនៅ​ព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២០នេះបាននាំ​ខ្លួន​ស្ត្រីជាជនសង្ស័យឃាតក​ ដែលសម្លាប់​ស្ត្រី​ ម្នាក់តែង​​ខ្លួនធ្វើប្រុស​ នៅក្នុងផ្ទះលេខផ្ទះ​លេខ​L45A ផ្លូវ​លេខ​V16Aក្រុម១០ ភូមិទួល​រកាសង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ យកអោយមកធ្វើត្រាបតាមពីសកម្មភាព​សម្លាប់​ជនរងគ្រោះ​ ។

សូមរំលឹកថា​ កាលពីវេលាម៉ោង​៣រសៀល​ថ្ងៃ​ទី​១២​ខែ​មករា​ឆ្នាំ​២០២០​ មានការភ្ញាក់ផ្អើល​ករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់នៅ​ក្នុង​បុរី VILLA TOWN សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ ភ្លាមៗកម្លាំងសមត្ថកិច្ចចុះទៅ​ដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងបានឃាត់ខ្លួនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍នគរ​បាលចាក់អង្រែក្រោម​តែម្ដង​ ។

ស្ត្រីជាជនសង្ស័យមានឈ្មោះ​ សុិន​ ស្រី​នាង អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ត្រូវជា​ម្ដាយ​ របស់អ្នកនាង​ ពេជ្រ​ សូលីកា​ តារា​ចំរៀង ល្បីឈ្មោះ
ចំណែកជនរងគ្រោះមានឈ្មោះ​ ងិន​ សុខ​លី​ ភេទ​ស្រី​ អាយុ​៥០ឆ្នាំ​ ​មុខរបរ​លក់​កាហ្វេ​ និងចង​កា​រ​ប្រាក់​ ស្នាក់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក​ ។

បើយោងតាមរបាយការណ៍របស់នគរបាល​និងចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យ​ដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានជិះ​ម៉ូតូម៉ាកហុងដា​ មកលេងផ្ទះ​ជនសង្ស័យ​ ហើយជនសង្ស័យបានសួរទៅជនរងគ្រោះរឿងបាត់ចិញ្ចៀនពីរវង្សគិតជាទឹកប្រាក់​ប្រហែលជាងពីរមុឺនដុល្លារ​និងប្រចណ្ឌ ជនរង​គ្រោះសង្ស័យ​ ជាប់ពាក់ពន្ធ័ជាមួយស្រីផ្សេង​ ​ភ្លាមៗពេលនោះ​ក៏កើតជាជម្លោះប្រតាយ​ប្រតបគ្នាធ្វើអោយជនរងគ្រោះដួលចូលក្នុងបន្ទប់ទឹក​ ហើយជនសង្ស័យ​បាន​​យក​ខ្សែចងដៃជនរងគ្រោះមកក្រោយនិងចង​ជើង​រួចយកក្នើយទៅសង្កត់ពីលើ​បណ្ដាល​ឲ្យថប់ដង្ហើមស្លាប់តែ​ម្ដង​ ។
ជនសង្ស័យបន្ទាប់ពីដឹងថា​ ជនរងគ្រោះស្លាប់​ក៏បានស្រាយចំណងចេញរួចយកមកដាក់ឲ្យ​ដេកលើពួក​ លុះដល់វេលាម៉ោង០១រសៀលថ្ងៃទី​១២ខែមករាឆ្នាំ២០២០​ ជនស្ស័យបានតេ​ទៅ​ប្រាប់សាច់ញាតិ​ ជនរងគ្រោះថា​ ឈ្មោះងិន​ សុខ​លី​ បានស្លាប់នៅ​ផ្ទះរបស់ខ្លួនបន្ទាប់​ពីហូបបាយហើយដេក​ ទើបបង្កអោយ​មាន​ការភ្ញាក់ផ្អើល​ ហើយបង​ ប្អូនជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថ​កិច្ច​ចុះទៅ​ពិនិត្យ​និងឃាត់ខ្លួនជនសង្ស័យតែ​ម្ដង​ ។

បច្ចុប្បន្ន​ ជនស្ស័យត្រូវបានសមត្ថកិច្ចឃាត់​ខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាល​ខណ្ឌមានជ័យ​ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕