Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរផ្អាកចរាចរណ៍នៅចំណុចចុះពីស្ពានព្រះមុន្នីវង្សចាស់ចាប់ពីម៉ោង៩យប់ថ្ងៃទី១៤​តុលា​ដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី១៥ខែ​ តុលាឆ្នាំ២០១៩

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉េត មាសភក្តី អ្នកនាំពាក្យសាលា​រាជធានីភ្នំពេញបានឱ្យដឹងថា អាជ្ញាធរនឹងបិទចរាចរណ៍​ចំណុចចុះពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅ​មហាវិថីព្រះមុន្នីវង្ស រយៈពេល៨​ម៉ោង គឺចាប់ពីម៉ោង ៩យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រហូតដល់ម៉ោង ៥ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា នៅអំឡុង ពេលដែលអាជ្ញាធរបិទចរាចរណ៍ចំណុចចុះពីស្ពានព្រះមុន្នីវង្សចាស់ ដើម្បីចាក់បេតុងជួសជុលផ្លូវនេះ បងប្អូនប្រជាពលរដ្ឋ នៅតែអាចធ្វើដំណើរតាមផ្លូវជាតិលេខ១ មកពីច្បារអំពៅនៅតែអាចចូលរាជធានីភ្នំពេញបាន ដោយបត់ស្តាំទៅតាមបណ្តោយផ្លូវព្រះនរោត្តម ៕

ចែករំលែកអត្ថបទ