Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ចោរឆក់ទូរសព្ទ័២នាក់ជាសិស្សវិទ្យាល័យត្រូវសមត្ថកិច្ចចាប់បានវៃខ្នោះ

ភ្នំពេញ៖ ជនសង្ស័យសិស្សវិទ្យាល័យព្រែកព្នៅនិងសិស្សវិទ្យាល័យសំរោង២នាក់បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីលោកតាអាចារ្យវត្តខ្ទរ បានសម្រេចតែ សំណាងអាក្រក់រត់មិនរួចត្រូវសមត្ថកិច្ចដេញចាប់បាន វាយខ្នោះ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៨ នៅ តាមបណ្ដោយផ្លូវជាតិលេខ៦អា ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់៖ទី១៖ មានឈ្មោះ ឡូត សុផាត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យព្រែកព្នៅ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិផ្សារលិច សង្កាត់ផ្សារលិច ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ ។
ទី២៖ មានឈ្មោះ ព្រុំ វិចារ ភេទប្រុស អាយុ១៩ឆ្នាំមុខ របរសិស្សវិទ្យាល័យសំរោង ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ តូច សុផល ភេទ ប្រុសអាយុ៤០ឆ្នាំ មុខរបរជាអាចារ្យវត្តខ្ទរ ស្នាក់នៅក្នុងវត្តខ្ទរ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យជាសិស្សវិទ្យាល័យទាំង២នាក់បានធ្វើសកម្ម ភាពឆក់ទូរសព្ទ័ដៃ ពីជនរងគ្រោះរួចព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចដេញតាមចាប់បានវៃខ្នោះនិង បានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ម៉ាកសាំសុង Galaxy ពណ៌ស សំបកក្រហម ចំនួន១គ្រឿងជារបស់ជនរង គ្រោះ និងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ ក្រហម សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1CX-2805។

បច្ចុប្បន្នជនសង្ស័យជាសិស្សវិទ្យាល័យទាំង២នាក់រួមនិងវត្ថុតាងត្រូវវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីសាកសួនិងកសាងសំណុំ រឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ