សន្តិសុខ​សង្គម

សង្វេកណាស់មួយឡានគ្នា៣នាក់ស្លាប់ទាំង​អស់

បាត់ដំបង​ ៖​ យ៉ាងហោចណាស់មនុស្សចំនួន​០៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិង​កន្លែងក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធំដឹកថ្មបើកបុករថយន្ត ព្រួស​ អូស​ជាច្រេីនម៉ែត្រ​ ៖​ ករណីគ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង​០៣និង៣០នាទីរសៀលថ្ងៃទី០៧ខែតុលាឆ្នាំ​២០២២​ នៅកំណាត់ផ្លូវហាយវេ​ ភូមិកំពង់ពិល ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមប្រភពព័ត៌មាន​ នៅកន្លែងកើត​ហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រួស​ មួយគ្រឿងពណ៍​ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-6316 បេីកបរដោយបុរសម្នាក់រួមដំណេីតនិងបុរស២នាក់ទៀតដោយធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើត​ហេតុខណៈដែលរថយន្តព្រួសកំពុងបើកឆ្លងផ្លូវ ភ្លាមនោះក៏ស្រាប់តែមានរថយន្តធន់ធំមួយ​គ្រឿង(ដឹកថ្ម)​ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G-1109 បើកបរដោយបុរសមិនស្គាល់ឈ្មោះ បេីកក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើតបានទៅជ្រុលទៅបុក​រថយន្ត ព្រួស​ ពេញទំហឹងអូសជិត ១០០ម៉ែត្រ បណ្តាលអោយអ្នកបើកបរនិងអ្នករួមដំណើរ​ក្នុងរថយន្តព្រួស​ ចំនួន០៣នាក់បានស្លាប់ទាំង​អស់​ ចំណែករថយន្តខូចខាតយ៉ាងដំណំ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ​បានចុះទៅវាស់វែង​ យក​រថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវ​គោករងចាំដោះ​ស្រាយគ្នាតាមផ្លូវច្បាប់ ។ ចំណែកសពជនរង​គ្រោះត្រូវបាន​សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជួនសាច់ញាតិយក​ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។