Wednesday, November 13, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ត​ ​​របស់បុក្គលិកព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ឆ្លងចរន្តប្រពន្ធ័ភ្លើងឆេះផ្អើលភ្ញៀវ​និង​សមត្ថកិច្ច

ភ្នំពេញ៖ រថយន្ត​ របស់បុក្គលិកបម្រើការងារក្នុងព្រលានយន្តហោះពោធិចិនតុង​ ឆ្លងចរន្ត​ភ្លើងឆាបឆេះ​ បង្កការភ្ញាក់ផ្អើលដល់​ភ្ញៀវជាតិ​និងអន្តរជាតិ​ រួមទាំងសមត្ថកិច្ច​ ចុះជួយអន្តរាគមន៍​ យកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពី​វេលាម៉ោង០៩និង១៥នាទីយប់ថ្ងៃទី៣០ ខែ​តុលាឆ្នាំ២០១៩ នៅក្នុងបរិវេណអាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីសន្តិសុខប្រចាំការនៅ​ក្នុងប្រលានយន្តហោះបានឲ្យដឹងថា មុន​កើត​ហេតុ​ គាត់ឃើញបុរសម្នាក់ជាបុគ្គលិក​បម្រើ​ការ​ងារនៅក្នុងព្រលានយន្តហោះបានបើក​រថយន្តឡិចសុីស​ LX470មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BA-1902 ចូល​មកក្នុងព្រលានយន្តហោះហើយ​មកចត​នៅកន្លែងកើតហេតុ ដូចសប់​មួយដង លុះមក​ដល់ម៉ោងកើតហេតុគាត់ឮសំឡេងផ្ទុះហុយផ្សែងឆេះចេញជាអណ្ដាតភ្លើងខ្មួលខ្មាញ់បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវជាតិនិងអន្តរជាតិ​ភ័យស្លន់ស្លោ​ ភ្លាមៗក៏មានការអន្តរាគមន៍​ពី​សន្តិសុខបម្រើការងារក្នុងព្រលានយន្ត​ហោះ រួចរាយការទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍​យកបំពង់ពន្លត់អគ្គីភ័យបាញ់អស់ជា​ច្រើន​បំពង់ទើបរលត់ទៅវិញជាស្ថាពរនៅ​វេលា​ម៉ោង១០និង១០នាទីយប់ថ្ងៃដដែល ។

សមត្ថកិច្ចសន្និដ្ឋានថា​ ករណីអគ្គិភ័យនេះបណ្តាល​មកពីឆ្លងចរន្តប្រពន្ធ័ភ្លើងរថយន្តទើប​​បង្កឲ្យមានកាឆាបឆេះបែបនេះ។ ហើយជុំវិញករណីនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់​ហេតុរួចប្រគល់រថយន្តម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕