Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកដីបេីកបត់ឆ្លងផ្លូវ​ ត្រូវរថយន្តក្រឡុក​សុីម៉ងបុក​ បណ្ដាលឲ្យក្រឡាប់ចាក់​សុីម៉ងចោលពេញផ្លូវ

​ភ្នំពេញ​ ៖​ រន្ធត់ណាស់រថយន្តបែនដឹកដីបើក​បត់ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ត្រូវរថយន្តក្រឡុកសុីម៉ង់បុកក្រឡាប់ផ្ងាជើងចាក់សុីម៉ង់​ពេញផ្លូវ​ ៖​ ហេតុការណ៍គ្រោះចរាចរណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង០៧និង​២០​នាទីយប់​ ថ្ងៃទី១៧​ ខែមីនា​ឆ្នាំ​២០២០​ នៅតាម​បណ្ដោយផ្លូវជាតិលេខ១​ ស្ថិតក្នុងសង្កាត់​និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

​បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ ហុីយ៉ាន់ដាយ​ ប្រភេទបែនដឹកដី​ ពាក់ស្លាកលេខ​ភ្នំពេញ​ 3D-4292 បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមផ្លូវជាតិលេខ១​ ទិសដៅពីកេីត​ទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុក៏​បានបត់ឆ្វេងឆ្លងផ្លូវ​ ស្របពេលដែលរថយន្តក្រឡុកសុីម៉ងមួយគ្រឿងទៀត​ ធ្វេីដំណេីរ​មកពីក្រោយ​ ក្នុងល្បឿនលឿន​និងជាន់ហ្វាំង​មិនទាន់ក៏ជ្រុលទៅបុករថយន្ត​ បែនដឹកដីចំប្រឆិតពីមុខពេញទំហឹង​ បណ្ដាលឲ្យរថយន្តក្រឡុកសុីម៉ងក្រឡាប់ផ្ងារជេីង្រង៉ាង​ និងចាក់​បេតុងចោលពេញលេីផ្លូវជាតិលេខ១​ ។ សំណាងល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់​រងរបួស ។

​ក្រោយពេលកេីតហេតុ​ គេឃេីញបុគ្គលិក​ភាគីខាងរថយន្តក្រឡុកសុីម៉ង​ មកចុះកេីបសុីម៉ង​ និងលាងសំអាតសុីម៉ង់ចេញពីលេីផ្លូវជាតិ​លេខ១​ឲ្យស្អាតផងដែរ។ រីឯរថយន្តក្រឡុកសុីម៉ង​ និងរថយន្តបែនដឹកដីរងការខូចខាត​ត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ រាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នានាពេលក្រោយ​ ៕កូននាគក្រោមស្ពាន

ចែករំលែកអត្ថបទ