Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ជនបរទេសម្នាក់ត្រូវចោរឆក់កាបូបអស់លុយជាង៣ម៉ឺនដុល្លា នៅខណ្ឌទួលគោក

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ត្រូវក្រុមចោរបានធ្វើ សកម្មភាពឆក់យកកាបូបលុយបានសម្រេចទាំងព្រឹករួចជិះគេចបាតនៅខណ្ឌទួលគោកខណៈកំពុងធ្វើដំណើរតាមផ្លូវ ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០ នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២១៧ ហៅផ្លូវព្រះមុន្នីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

បើតាមប្រភពពីជនរងគ្រោះដែលជាជនជាតិបរទេសដែលចេះនិយាយភាសាខ្មែរខ្លះៗ បានអោយដឹងថា រូបគាត់បានមក ស្នាក់នៅស្រុកខ្មែរច្រើនឆ្នាំហើយ ដោយប្រកបមុខរបរជាអ្នកជំនួញ ហើយនៅមុនពេលកើតហេតុ រូបគាត់បានធ្វើដំណើរចេញពីផ្ទះនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ តាមឡាំប៉ាដាឥណ្ឌាក្នុងគោលដៅឆ្ពោះទៅកាន់ព្រលានយន្ត ហោះ ដើម្បីធ្វើដំណើរទៅប្រទេសកំណើតរបស់គាត់ លុះដល់ចំណុចស្តុបផ្សាដើមគរ ផ្លូវ២១៧ ហៅផ្លូវព្រះមុន្នីរ៉េត ក៏លេចមុខជនសង្សយ័៤នាក់ជិះម៉ូតូ២គ្រឿង បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់ យកលុយអស់ជាង៣ម៉ឺនដុល្លាបានសម្រេច ដោយសុវត្ថិភាពភ្លាមៗ នោះរូបគាត់ក៏បានប្រតាយប្រតប់ជាមួយក្រុមចោរ បណ្តាលអោយគាត់រងរបួសរលាត់ដៃរលាត់ជើង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ទី១ តែដោយរឿង នេះមិនមែនកើតឡើងនៅមូលដ្ឋានខណ្ឌមានជ័យទើប នគរបាលប៉ុស្តិ៍បានអោយជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងសាឡាងវិញ ។

ប្រជាពលរដ្ឋសំណូមពរដល់ សមត្ថកិច្ចនគរបាលនិងអាវុធហត្ថខណ្ឌទួលគោក មេត្តាពង្រឹងសុខសន្តិមុនពេល បោះឆ្នោតខាងមុខនេះផងទាន និងនៅទីកន្លែងដែល ក្រុមចោរធ្វើសកម្មភាពឆក់នៅទីតាំងដដែល ៕

ចែករំលែកអត្ថបទ