Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

ទៀតហើយ! ខេត្តតាកែវ ករណីជនមិនស្គាល់អត្តសញ្ញាណគប់ដុំថ្ម ត្រូវកញ្ចក់រថយន្តបណ្ដាលឱ្យអ្នកបើកបរ របួសធ្ងន់

#តាកែវ ៖ អ្នកបើកបររថយន្តតាមបណ្ដោយផ្លូវជាតិលេខ៣ ម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជនមិនស្គាល់អត្តសញ្ញាណគប់ដុំថ្ម បណ្ដាលឲ្យបែកកញ្ចក់ធ្លាយត្រូវ ៖ ដោយហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោងប្រហែល៧យប់ ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ នៅត្រង់ចំណុច ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ បញ្ជាក់ថា បន្ទាប់ពីរទទួលបានដំណឹងតាមបណ្ដាញសង្គមថាមានជនមិនស្គាល់អត្តសញ្ញាណ យកដំថ្មគប់កញ្ចក់រថយន្ត បណ្ដាលឲ្យតៃកុងឡានរងរបួស នៅព្រឹកថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានណែ នាំដល់សមត្ថកិច្ចនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវចុះស្រាវជ្រាវបន្ទាន់ ជុំវិញករណីជនមិនស្គាល់អត្តសញ្ញាណបានគប់ដុំថ្ម មកលើរថយន្តអ្នកធ្វើដំណើរ បណ្ដាលឱ្យរងរបួស កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិសាស្រ្តផ្លូវជាតិលេខ៣ ចំណុច ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យស្នងការនគរបាលខេត្ត បានលើកឡើងថា ករណីគប់នេះដែរ គឺបានកើតឡើងនៅបណ្ដាយផ្លូវជាតិលេខ៣ ដោយជនមិនស្គាល់អត្តសញ្ញាណ បានគប់ចេញមកពីខាងលិចផ្លូវជាតិលេខ៣ នៅភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រង់ចំណុចគីឡូម៉ែត្រលេខ៥៣ បណ្ដាលឱ្យត្រូវរថយន្តមួយគ្រឿង ដែលធ្វើដំណើរទិសដៅពីត្បូង ទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៣ នៅចំណុចភូមិសាស្រ្តឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បណ្ដាលឱ្យបែកកញ្ចាក់ឡាន និងអ្នកបើកបររងរបួសបែកក្បាល ។

លោកឧត្តមសេនីយត្រី សៅ សារុន បានបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធ ដឹកនាំចុះធ្វើការស្រាវជ្រាវដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត បាន ដឹកនាំកម្លាំងសមត្ថកិច្ច ស្រុកសំរោង និងស្រុកបាទីដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញា ជនដៃដល់ដែលបានគប់ដុំថ្ម មកលើអ្នកដំណើរ តាមដងផ្លូវសាធារណ: ដើម្បីយកមកផន្តន្ទាទោសតាមនីតិវិធីច្បាប់៕