Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វើសកម្មភាពទាក់ឆ្កែ

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនជន សង្សយ័២នាក់បន្ទាប់ពីធ្វើសកម្មភាពទាក់ឆ្កែប្រជាពលរដ្ឋ
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០១និង១៥ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១មិថុនាឆ្នាំ២០១៨ នៅ ចំណុច ផ្លូវបេតុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទី១៖ មានឈ្មោះ សុខ បូរ៉ាន់ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
ទី២៖ មានឈ្មោះ ហាំ សុឃា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។ អ្នកទាំងពីរស្នាក់នៅផ្ទះជួលសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យកម្លាំង សមត្ថកិច្ចបានចេញល្បាតតាមមូលដ្ឋានក៏បានប្រទះឃើញជនសង្ស័យ២នាក់កំពុងធ្វើសកម្មភាពយកទំពួកទាក់ឆ្កែ ពេលនោះកំលាំងសមត្ថកិច្ចព្រមទាំងប្រជាពលរដ្ឋនៅជិត នោះបានដេញចាប់ឃាត់ខ្លួនបាននិងដកហូតបានម៉ូតូ១គ្រឿងម៉ាក Honda blade ពណ័ខៀវ លាយខ្មៅ ពាក់ស្លាកលេខ កណ្តាល1s4118 រួមនិងសត្វឆ្កែមួយក្បាល ។

បច្ចុប្បន្នជនសង្សយ័ទាំង២នាក់ត្រូវកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕