សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវអគ្គីភ័យឆាបឆេះបំផ្លាញ់គ្មាន​សល់

បាត់ដំបង៖​ ទូសសេខ្សែភ្លើង​ ឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន​៣ខ្នងអស់​ទាំងស្រុងនៅ​ស្រុកថ្មគោល ៖​ ហេតុការណ៍គ្រោះ​អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០​និង០០​នាទី​ព្រឹកថ្ងៃ​ទី០៨ ខែមេសា​ ឆ្នាំ ២០១៩​ នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ ។

លោកវរសេនីយ៍ឯក​ ផង់​ សុភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា​ ម្ចស់ផ្ទះដែលឆេះចំនួន៣ខ្នងអស់ទាំងស្រុង​នោះរួមមាន៖​ ទី១-ឈ្មោះ​ ណូ ស៊ីនេន ភេទស្រី អាយុ ៥៨ឆ្នាំរស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល​ ផ្ទះ​ឈើ​ចំនួន១ខ្នងទំហំ៤×១២ម ដំបូលប្រក់សង្ក័សី ជញ្ជាំង ស័ង្កសី រឆេះអស់១០០%
ទី២-ឈ្មោះ​ លាន ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ​រស់នៅ​ភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល​ ផ្ទះឈើ១ខ្នង​ ទំហំ៤×១២ប្រក់សង្ក័សី ជញ្ជាំង ស័ង្កសី ឆេះអស់១០០%
ទី៣-ឈ្មោះ​ រិន វិរ:​ ភេទប្រុស អាយុ៤៩ឆ្នាំនៅភូមិ កៀនកេះ១​ ឃុំ គោកឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង​ ផ្ទះឈើ១ខ្នងទំហំ៥×៦ម=ប្រក់សង្ក័សី ជញ្ជាំងថ្មឆេះអស់៣០%។
សម្ភារៈសរុបរួម ផ្ទះទាំងបីខ្នងគិតចំនួនទឹកប្រាក់អស់ប្រហែល​៥៣០០ដល្លា​ ។ លោកអធិកាបានឲ្យដឹងទៀតថា​ ចំពោះមូល​ហេតុបណ្ដាលមកពីទូសសេខ្សែភ្លើង​ទើបបង្កឲ្យឆាបឆេះ។

លោកអធិការបន្តថា​ កម្លាំង មន្ត្រីនគរបាល បានប្រើប្រាស់រថយន្តអគ្គីភ័យជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់ចំនួន០២​រថយន្តធុនធំចំនួន០១គ្រឿង និងរថយន្ត តូចចំនួន០១គ្រឿង ទើបអាច គ្រប់គ្រងស្ថានភាពបានទាំងស្រុង​ ៕

ចែករំលែកអត្ថបទ