Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់ព្រះអើយ​!!រថយន្តកូរ៉េដាច់ចង្កូតរេឡើងខឿន ធ្លាក់ចុះមកវិញ រថយន្តដឹកអុសបុកពីក្រោយស្លាប់២នាក់របួស៦នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស២នាក់​បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោច​អធម៌​ ម្នាក់កប់ក្រោមរថយន្ត ម្នាក់គៀបជាប់ក្នុងកាប៊ីន និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ដ៏រន្ធត់​មួយរវាងរថយន្តកូរ៉េ ជិះរួមដំណើរ៣​នាក់​ប្តីប្រពន្ធនិងកូន​ ខណៈ​ដែលកំពុងបើកស្រាប់​ តែដាច់ម៉ែត្រចង្កូត រេទៅឡើងខឿន ទ្រូងផ្លូវ ប្រមាណ១០ម៉ែត្រ ចុះមកវិញ រេចង្កូតមកស្តាំ ត្រូវរថយន្តFUSO ដឹកអុសមួយគ្រឿងផ្សេងទៀតបើកល្បឿនលឿនស្របទិសគ្នាហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីក្រោយ រថយន្តទី១ ហើយបន្តទៅបុកផ្ទប់ដើមឈើ បណ្តាលឲ្យដាច់សាក់សុី ជាពីកំណាត់ ស្លាប់អ្នកបើកបរ កប់គៀបពីក្រោមរថយន្ត ប្រពន្ធនិងកូនរង​របួសធ្ងន់ រីឯរថយន្តដឹកអុស គៀបជាប់ស្លាប់ព្រូរថយន្ត អ្នកបើកបរ គ្មានរបួស រត់គេចខ្លួនបាត់ និងមនុស្ស៦នាក់របួសធ្ងន់ស្រាល ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាល​ពី​វេលាម៉ោង១២ថ្ងៃត្រង់ទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ មុខច្រកចូលស្ថានីយ៍ទូរទស្សន៍PNN ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ពណ៌ខៀវ ជិះគ្នា៣នាក់ ប្តីប្រពន្ធនិងកូនតូចអាយុ៣ឆ្នាំ បើកបរដោយឈ្មោះ ធី អាយុ៣៥ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ ហ៊ាន ស្រីនាង អាយុ២៨ឆ្នាំកូនប្រុសតូចអាយុ៣ឆ្នាំមានទីលំ​នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ​ ។ ដោយធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុមានបញ្ហាបច្ចេកទេសដាច់​ម៉ែត្រចង្កូត ទើបរេឡើងខឿនទ្រូងផ្លូវប្រមាណជា១០ម៉ែត្រ ទើបធ្លាក់ចុះមកវិញ រេទៅខាងស្តាំ ត្រូវបានរថយន្តម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 3A-1110 ដឹកអុស ជិះគ្នា៨នាក់ បើកស្រប​ទិស គ្នាក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយ រថយន្តកូរ៉េ បណ្តាលឲ្យរថយន្តកូរ៉េ ដាច់ជា២កំណាត់ ធ្លាក់ដាច់ជ្រុះកាប៊ីន ស្លាប់ប្តី កប់ក្រោមរថយន្ត ប្រពន្ធនិងកូនរងរបួសធ្ងន់ ចំណែកភាគី រថយន្ត​FUSO បន្តទៅបុកផ្ទប់ដើមឈើ ស្លាប់ម្នាក់ ជាព្រូរថយន្ត អ្នកបើកបររត់គេចខ្លួនបាត់ និង​៦នាក់ជិះខាងលើ រងរបួសធ្ងន់និងស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ រងរបួសធ្ងន់ស្រាលសរុប៨នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ជនរងគ្រោះដែលស្លាប់នៅកន្លែង គៀបជាប់ នៅក្រោមរថយន្ត និងក្នុងរថយន្តត្រូវបានសមត្ថកិច្ចប្រើគ្រប់មធ្យោ​បាយ គាស់យកសពចេញរួចធ្វើកំណត់ហេតុ​ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាម​ប្រពៃណី​ ៕