Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

យុវជន២នាក់ជិះម៉ូតូលឿនវ៉ាជែងជ្រុលបុករថយន្តយីឌុក​ស្លាប់ទាំង២នាក់

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌នៅកន្លែងកើតហេតុនឹងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅ​​សង្គ្រោះនៅមន្ទីរពេទ្យ​ ខណៈដែលយុវជនរងគ្រោះទាំង​២នាក់ជិះម៉ូតូឌុបគ្នាបើកលឿនវ៉ាជែងមិនប្រយត្ន័ជ្រុលទៅ​បុកជាមួយរថយន្តចំពីមុខ
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលា​ម៉ោង៧ព្រឹកថ្ងៃទី០៤​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​ ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថាដំបូងឡើយយុវជន២នាក់បានជិះម៉ូតមួយគ្រឿងម៉ាកសេ១២៥​ ពណ៌ខ្មៅ​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ​លេខ៤​ ទិសដៅពិលិចទៅកើតបើក​បរក្នុងល្បឿនយ៉ាងលឿនវ៉ាម៉ូតូមួយគ្រឿងផ្សេងទៀតក៏ជ្រុលទៅបុកជាមួយរថយន្តយីឌុក​ ម៉ាកហុីយ៉ានដាយ​ មួយគ្រឿងដែលធ្វើ​ដំណើរ​បញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលអោយយុវជនម្នាក់​ស្លាប់​បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុចំណែកយុវជនម្នាក់​ទៀតរងរបួសធ្ងន់​ ហើយបានស្លាប់ពេលរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីពេទ្យ​ ឯម៉ូតូរងការខូចខាត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលចរាចរជំនាញចុះវាស់វែងអូសយកម៉ូតូនឹងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ​ ។ ចំណែកសពជនរងគ្រោះទាំង២នាក់សមត្ថកិច្ចធ្វើកំណត់ហេតុ​ប្រគល់យកក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ