Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិបឹងកេងកង១​ ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពគាស់បន្ទាប់ជួលលួចគ្រឿងអលង្កា

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹង​កេងកង១​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពី​ធ្វើសកម្មភាពគាស់​ បន្ទាប់លួចគ្រឿងអលង្កា​
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី​ព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២០​ ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​បានឃាត់ខ្លួនមានឈ្មោះ​ អឹម​ វុធ​ ភេទប្រុស​
អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅមិនពិត​ប្រាកដ។
ចំណែក ជនរងគ្រោះមានឈ្មោះ ហុីន ហ័ង ភេទស្រី​អាយុ៣២ឆ្នាំ។

សមត្ថកិច្ចអោយដឹងបន្ថែមថា​ បន្ទាប់ពីឃាត់​ខ្លួនជនស្ស័យ​ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖​ ១/ ខ្សែក ប្លាកទិន០១ខ្សែ ២/ចិញ្ចៀន០៣វង់ដាំត្បូងពណ៏ស ៣/.ក្រវិល០១គូ ៤/ ប្រាក់រៀល៣០០០០៛ វត្ថុតាងខាងលើបានប្រគល់ជូនជនរងគ្រោះវិញ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ។

​សមត្ថកិច្ចបន្តទៀតថា​ មុនពេលកើតហេតុ​ម្ចាស់បន្ទប់(ជនរងគ្រោះ)ចាក់សោរបន្ទប់ត្រឹមត្រូវ​ រួចបានចេញទៅធ្វើការ។ នៅពេលនោះម្ចាស់ផ្ទះជួលនៅខាងក្រោមក៏បានមើលកាំមេរាសុវត្ថិភាព ដែលបានបំពាក់នៅតាមជាន់និមួយៗផ្ទះជួលរបស់គាត់ ក៏បានឃើញជនសង្ស័យធ្វើសកម្មភាពឡើងផ្ទះ រួចគាស់បន្ទប់ជួលនៅជាន់ខាងលើ ក៏បានទូរសព្ទ័​ទាក់​ទងមកសមត្ថកិច្ច ។
ក្រោយពីទទួលបានពត៏មានភ្លាមកំលាំងប៉ុស្តិក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យជាក់ស្តែងតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាតខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាន ខណ្ឌបឹង​កេងកងដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ