Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលស្រុកគិរីវងបង្ក្រាបទីតាំងដាំកញ្ឆាឃាត់ខ្លួនបុរសម្នាក់ជាម្ចាស់ចំការយកសួរនាំ

តាកែវ៖​ កម្លាំងនគរបាល​ នៃអធិការស្រុកគិរីវង់បានចុះប្រតិបត្តិការណ៍បង្ក្រាបទីតាំង​លួចលាក់ដាំដំណាំកញ្ឆាខុសច្បាប់មួយកន្លែង​នៅចំណុចខាង​ក្រោមដាជំពុះសេក​ ស្ថិតក្នុងភូមិសាស្រ្ត​ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ​ ។
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពី​វេលា​ម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៣​ខែកុម្ភៈ​ឆ្នាំ២០២០​ ដោយកម្លាំងសមត្ថកិច្ច​ បាន​ ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ​ ផន ម៉ុច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះ​បាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ(ជាអ្នកដាំ)​ឃាត់ខ្លួននៅក្នុងចំការយកធ្វើការសួរនាំ។

បច្ចុប្បន្ន​ នគរបាលជំនាញបានធ្វើការឃាត់​ខ្លួន​បុរសម្នាក់យកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាម និតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ