Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

យុវជនម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបើក​បុកស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ ៖​ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអធម៌​ បន្ទាប់ពីជិះម៉ូតូត្រូវបាន​រថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង ៣០​នាទី​យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចខាងកើតរង្វង់មូលនាងបីគួរស្រូវប្រមាណ ២០០ ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ ២​ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ផេង វុត្ថា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ រស់នៅភូមិស្រីស្នំ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជិះម៉ូតូម៉ាក suzuki លែក ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ1GQ.7495 ។

បើតាមសម្ដីបុរសម្នាក់ដែលរស់នៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា​ មុនដំបូងគាត់ឮសូរប្រាវ ភ្លាមៗគាត់ចេញមកមើល​ស្រាប់​តែឃើញជនរងគ្រោះខាងលើដេកស្លាប់នៅ​និងថ្នល់ហើយក៏ឃើញរថយន្តបើក រត់ចេញទៅទិសខាងលិច បាត់ស្រមោល ដោយ​មិន​ដឹងថារថយន្តម៉ាកអ្វីនោះទេ។
សមត្ថកិច្ចជំនាញចរាចរណ៏បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិ​លេខ២ទឹសដៅពីលិចទៅកើត ចំណែកឯ​រថយន្តបើកតាមបណ្តោយផ្លូវជាតិលេខ២​ទឹសដៅពីកើតទៅលិចតែមិនចាំម៉ាកនោះទេ ឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញបានចុះមកដល់ក៏វាស់វែងយកម៉ូតូទៅ​រក្សាទុកនិងធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ