ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

រថយន្តស៊ែរ៉ែនអធិការស្រុកខ្សាច់កណ្តាលឆ្លងភ្លើងឆេះនៅលើសាឡាងអ្នករួមណើរលើសាឡាងព្រលឹងចុងសក់

កណ្ដាល៖ រថយន្តស៊ែរ៉ែនរបស់អធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ឆ្លងខ្សែភ្លើងឆាបឆេះពេលកំពុងឆ្លងសាឡាងបង្កការភ្ញាក់ផ្អើលនិងអ្នករួមដំណើរនៅ លើសាឡាងព្រលឹងចុងសក់គ្រប់គ្នា
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលា ម៉ោង០៦និង៣០នាទី ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំនុច លើសាឡាង ( ឈ្មោះវិស្នុុ) ស្ថិតនៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ លោក នាយផ្នែក នគរបាលយុត្តិធម៏ ស្រុកខ្សាច់កណ្តាលម្នាក់ បានបើករថយន្តចេញពីភ្នំពេញដោយឆ្លងសាឡាងនៅ ចំណុចកំពង់ចម្លង់ អរិយក្សត្រឆ្លងពីត្រើយខាងភ្នំពេញ ទៅខាង អរិយក្សត្រ លុះជិតដល់ច្រាំងចំងាយប្រមាណ៤០០ទៅ៥០០ម៉ែត្រ លោកនាយផ្នែក នគរ បាលយុត្តិធម៏ ស្រុកខ្សាច់កណ្តាល រូបនោះបាន បញ្ឆេះម៉ាសុីនឡាន ក៍ស្រាប់តែឆ្លងខ្សែភ្លើង ឆាបឆេះចេញជាអណ្តាតភ្លើងភ្លាមៗនោះនក្រុមកម្មករបានយកបំពង់ពន្លត់អគ្គីភ័យ មកបាញ់ពន្លត់តែ មិនរលត់លុះសាឡាងបើកមកដល់ច្រាំងក៏បាននាំគ្នា រុញចូលទឹកទើបរលត់ សំណាងល្អនៅក្នុងហេតុការនោះមិនបណ្ដាលឲ្យមាន មនុស្សរងរបួសឬគ្រោះថ្នាក់ដល់ជីវិតឡើយ ។ ចំណែក រថយន្តរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ច ក៏បានអូសសន្តោងយករថយន្តពីក្នុងទឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ ស្រុកខ្សាច់ កណ្តាល ៕

 

ចែករំលែកអត្ថបទ