Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ពិតជាហ៊ានមែនកឺ កឺ ! យកគ្រឿងញៀនទៅអោយអ្នកកំពុងធ្វើ ចត្តាឡីស័ក នៅក្រុងព្រះសីហនុ..!

ព្រះសីហនុ៖ ជនសង្ស័យចំនួន៤នាក់ មានជនជាតិចិន៣នាក់ និង វៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន ក្រោយបានលួចនាំគ្រឿងញៀនទៅអោយអ្នកកំពុងធ្វើចត្តាឡីស័ក នៅក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និយាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ ថា ជនសង្ស័យ បានបង្កប់គ្រឿងញៀនជាមួយសម្ភារ នំ ផ្ញើឲ្យអ្នកធ្វើ ចត្តាឡីស័ក ចំនួន៣ករណី ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

ចែករំលែកអត្ថបទ