Tuesday, November 5, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់បានហើយជនសង្ស័យកាប់ប្រពន្ធបន្ទាប់គេចខ្លួនបាន១១ថ្ងៃ

ភ្នំពេញ ៖ ជនសង្ស័យជាប្តី ដែលយកកាំបិតកាប់ស្រ្តីជា ប្រភន្ធប៉ងសម្លាប់ ព្រោះតែភ្លើងប្រចណ្ឌ័ បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ផុតពី សេចក្តី ស្លាប់ ចំណែកជនសង្ស័យជាប្ដីបានរត់គេចខ្លួនបន្ទាប់ ពីកើតហេតុកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៨ នៅបន្ទប់ជួល ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ក្រោយមកសមត្ថកិច្ចស្រាវជ្រាវឈានទៅដល់ចាប់ខ្លួន បាននៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពី រត់គេចខ្លួនបាន១១ថ្ងៃ៖ហេតុការឃាត់នេះបានធ្វើឡើង នៅភូមិបួនជួរឃុំបឹងប្រិយ៍ស្រុកបាណន់ខេត្តបាត់ដំបង។ បន្ទាប់មកត្រូវបានបញ្ជួនមកកាន់ អធិការខណ្ឌពោធិសែនជ័យវីញ ។

ជនសង្ស័យមានឈ្មោះ ហាន រិទ្ធី ភេទប្រុសអាយុ២៨ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិវាលពន់ ឃុំព្រៃមិច ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ។ ចំណែកជន រងគ្រោះជាប្រពន្ធ មានឈ្មោះ ត្រេន ពៅ អាយុ៣៣ ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិស្វាយទង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។

តាមប្រភពព័ត៌បានឲ្យដឹងថា ប្តីប្រពន្ធ២នាក់ខាងលើ មានទំនាស់នឹងគ្នាយូរមកហើយ ដោយសារប្តីប្រច័ណ្ឌ រករឿងនាងជាប្រពន្ធ ច្រើនលើកច្រើនសាររហូតដល់ ប្រពន្ធសុំលែងហើយក៏បាននាំគ្នាទៅសាលាសង្កាត់ ម្តងរួចហើយ តែប្តីមិនព្រមផ្តិតមេដៃ ទើបអាក់ខានទៅ ស្រាប់តែមក ដល់រសៀលថ្ងៃទី០៨ ខែកក្ដដាក៏ផ្ទុះរឿងសារជាថ្មី ប្តីខ្ទប់បិទទ្វារ កាប់ប៉ុនប៉ងប្រហារជីវិតប្រពន្ធហើយក៏រត់គេចខ្លួនបាត់ អស់រយៈពេល១១ថ្ងៃ ទើបកម្លាំងនគរបាលខណ្ឌពោធិសែនជ័យតាមស្រាវជ្រាវ ចាប់ខ្លួនបាននៅ ឯខេត្តបាត់ដំបង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់ ៕