Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច បញ្ជូន សំណុំរឿង ផ្កាយ ៣ ឡេង ប៊ុន ស្រ៊ី (ហ៊ុន ប៊ុន ស្រ៊ី) ដែល ប្រើ ត្រកូល ថ្នាក់ ដឹក នាំ ជាតិ ដើរបោក លុយ ពល រដ្ឋ ចង់ធ្វើ ទាហាន ទៅ តុលាការ


(ភ្នំពេញ )៖ ទី បំផុត ទៅ ! នគរបាល ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ស្រុក អង្គស្នួល បានសម្រេច កសាង សំណុំរឿង ដែល ពល រដ្ឋ ២នាក់ ប្តឹង លោក ផ្កាយ ៣ ឡេង ប៊ុន ស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ពី បទ រំលោភ លើ ទំនុកចិត្ត ក្នុង អំពើ ឆបោក ប្រាក់ អស់ រាប់ ពាន់ ដុល្លារ បញ្ជូន ទៅ កាន់ សា លាដំបូង ខេត្ត កណ្តាល ដើម្បី ចាត់ការ បន្តតាម នីតិវិធី។ នេះ បើ យោង តាមការ បញ្ជាក់ ពីប្រធាន ផ្នែក ព្រហ្មទណ្ឌ នៃ អធិការនគរបាល ស្រុក អង្គស្នួល។
មន្ត្រី ដដែល បាន ប្រាប់ អ្នកសារព័ត៌មាន តាម ទូរស័ព្ទ នៅ ព្រឹក ថ្ងៃ ទី ០៤ ខែមីនា ឆ្នាំ ២០២០នេះថា នគរបាល ជំនាញ បាន កសាង សំណុំរឿង របស់ លោក ផ្កាយ ៣ ឡេង ប៊ុន ស្រ៊ី (ហៅ ហ៊ុន ប៊ុន ស្រ៊ី) និង បញ្ជូន ទៅ កាន់ តុលាការ ក្រោម ការ សន្និដ្ឋាន ចោទ ប្រកាន់ ពី បទ រំលោភ លើ ទំនុកចិត្ត។
លោក ប្រធាន ផ្នែក ព្រហ្មទណ្ឌ រូបនេះ បន្ថែម ថា សមត្ថកិច្ច បានសម្រេច បញ្ជូន សំណុំរឿង នេះទៅ តុលាការ កាល ពីចុងខែ កុម្ភៈ ឆ្នាំ ២០២០ កន្លង ទៅ បន្ទាប់ ពី នគរបាល កោះហៅ លោក ផ្កាយ ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុន ស៊្រី) ឲ្យ ចូល ឆ្លើយ បំភ្លឺ តាមការ ប្តឹង របស់ ពល រដ្ឋ រងគ្រោះ ប៉ុន្តែ ជននេះ មិនព្រម ចូល ដោយ ឲ្យ ឈ្មោះ ជា គឹម សេន ទាក់ ទង ទៅ សមត្ថកិច្ច និង អះអាង ថា ខ្លួន (ឡេង ប៊ុន ស្រ៊ី ហៅ ហ៊ុន ប៊ុន ស្រ៊ី) មិនបាន ដឹងអ្វី ទាំងអស់។
បើតាម ការ អះអាង របស់ សមត្ថកិច្ច មាន ជនរងគ្រោះ ជាដើម បណ្តឹង ចំនួន ២នាក់ ដែល បាន ដាក់ពាក្យ ប្តឹង លោក ផ្កាយ ៣ ឡេង ប៊ុន ស៊្រី (ហៅ ហ៊ុន ប៊ុន ស្រ៊ី) ពី បទ រំលោភ លើ ទំនុកចិត្ត។
ជនរងគ្រោះ ទី ១ឈ្មោះ ម៉ាប់ វណ្ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ មាន ទី លំនៅភូមិ រូង ឃុំ យុទ្ធ សាមគ្គី ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ កាល ពីអំឡុង ដើមឆ្នាំ ២០១៩ បានចាញ់បោក លោក ផ្កាយ ៣ ឡេង ប៊ុន ស្រ៊ី (ហៅ ហ៊ុន ប៊ុន ស្រ៊ី) ចំនួន ៣,៥០០ដុល្លារ ក្នុង ករណី រត់ការ ចូលធ្វើជាទាហាន ប៉ុន្តែមិនបានសម្រេច។
ចំណែក ជនរងគ្រោះ ទី ២ឈ្មោះ លាស់ សុខ ខេន ភេទ ស្រី មាន ទី លំនៅភូមិ ត្រពាំង ឈើនាង ឃុំពើក ស្រុក អង្គស្នួល ខេត្ត កណ្ដាល កាល ពីអំឡុង ពាក់កណ្តាល ឆ្នាំ ២០១៩ បានចាញ់បោក លោក ផ្កាយ ៣ ឡេង ប៊ុន ស្រ៊ី (ហៅ ហ៊ុន ប៊ុន ស្រ៊ី) ចំនួន ២,០០០ដុល្លារ ក្នុង ករណី រត់ការ ដោះស្រាយ បញ្ចប់រឿង ក្តី ដីធ្លី នៅ តុលាការ ប៉ុន្តែ មិន បានសម្រេច ដូច ការ សន្យា។
ជនរងគ្រោះ ឈ្មោះ ម៉ាប់ វណ្ណៈ បានរៀប រាប់ ប្រាប់ អ្នក សារព័ត៌មាន ថា ខ្លួន បាន ស្គាល់ លោក ផ្កាយ ៣ ឡេង ប៊ុន ស្រ៊ី (ហៅ ហ៊ុន ប៊ុន ស្រ៊ី) តាម រយៈ ឈ្មោះ ណូន រស់ នៅ ក្នុង ស្រុក អង្គស្នួល។
ឈ្មោះ ណូន បាននាំ ជនរងគ្រោះ ឲ្យ ជួបលោក ផ្កាយ ៣ ហ៊ុន ប៊ុន ស្រ៊ី (ឡេង ប៊ុន ស្រ៊ី) ដើម្បី ឲ្យ ជួយ រត់ការ ចូលធ្វើជា យោធា ក្នុង តម្លៃ ព្រមព្រៀង គ្នា ចំនួន ៣,៥០០ដុល្លារ។
ដោយ ការ ជឿជាក់ លើឈ្មោះ ណូន និង លោក ផ្កាយ ៣ ហ៊ុន ប៊ុន ស្រ៊ី ដែល អះអាង ថា ជា សាច់ញាតិ ថ្នាក់ ដឹក នាំ កំពូលរបស់ ជាតិ និង មាន បក្ខពួក ច្រើនណាស់ ចង់ធ្វើការនៅស្ថាប័នណាក៏បានដែរ ទើប ជនរងគ្រោះ ព្រមយក លុយ ចំនួន ៣,៥០០ដុល្លារ ទៅ ប្រគល់ឲ្យ លោក ផ្កាយ ៣ ហ៊ុន ប៊ុន ស្រ៊ី (ឡេង ប៊ុន ស្រ៊ី) ដល់ ផ្ទះ នៅភូមិ អង្គស្នួល ទី ២ ឃុំពើក ស្រុក អង្គស្នួល ខេត្ត កណ្តាល។
ជុំវិញ ករណី មាន ពល រដ្ឋ ប្តឹង ចោទ ប្រកាន់ ខាង លើនេះ អ្នកសារព័ត៌មាន នៅ ពុំ ទាន់ អាច សុំ ការ បញ្ជាក់ ពី លោក ផ្កាយ ៣យោធា ឈ្មោះ ឡេង ប៊ុន ស្រ៊ី ហៅ ហ៊ុន ប៊ុន ស្រ៊ី បាននៅឡើយ ទេ ដោយសារ លេខ ទូរស័ព្ទ របស់ លោក ហៅចូល ហើយ ប៉ុន្តែគ្មាន អ្នក ទទួល ៕