Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ឈាមស្រែកស្បែកហៅ ឃាតករដែលអាកសម្លាប់បុរសម្នាក់ នៅខណ្ឌច្បារអំពៅ ត្រូវចាប់ខ្លួនបានទាំង២នាក់នៅខេត្តតាកែវ!

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ទីបំផុត ជនដៃដល់ និងអ្នករួមគំនិតក្នុងករណី ឃាតកម្ម អាករ.សម្លាប់បុរសម្នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនោះ ។

ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយ នៅស្រុកគីរីវង់ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន!
ទី១៖ ឈ្មោះ ម៉ៅ រដ្ឋា (ហៅជិប) ភេទប្រុស ឃាត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិលេខ១ មុខមណ្ឌលសុខភាព ព្រែកឯក សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ។
ទី២៖ ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ ២១ឆ្នាំឃាត់ខ្លួនបាន នៅស្រុងគិរីវង់ ខេត្តតាកែវ ។

នៅចំពោះមុខសមត្ថកិច្ច៖ក្រុមជនសង្ស័យសារភាពអោយដឹងថា៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅថ្ងៃកើតហេតុ ពួកគេបានរៀបគម្រោង និងបបួលជនរងគ្រោះមកហូបអីជុំគ្នា នៅកោះពេជ្រ ដោយស្ថានភាពមិនប្រក្រតី ក៏បាននាំគ្នាទៅផ្ទះវិញរៀងខ្លួន។

មិនបានប៉ុន្មាន ក្រុមជនសង្ស័យបានហៅជនរងគ្រោះមកក្រៅម្ដងទៀត មកម្ដុំផ្លូវជាតិលេខ១ លុះមកដល់ចំណុចងងឹត ក៏បានធ្វើសកម្មភាពតែម្ដង។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់ បានចែកសម្ភារៈគ្នា ក្នុងនោះឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប បានយកចិញ្ជៀនមាសនិងខ្សែក។

ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូនិងទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ ៕

ចែករំលែកអត្ថបទ