Wednesday, November 4, 2026
Latest:
សន្តិសុខ​សង្គម

កញ្ចុះប្រក់ស្បូវនៅក្នុង​ ហាង​ ចំការមានត្រូវភ្លើងឆេះអស់ជិត១០​កញ្ចុះបង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះភោជនីយដ្ឋានចំការមានយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង និង​បានរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ បាញ់ពន្លត់

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១០និង៥០ នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវ ១៩៥៨ កែង​នឹងផ្លូវ១០០៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ភោជនីយដ្ឋាន​(ចំការមាន)ប្ដីឈ្មោះ​ ម៉ន សាវិន ប្រពន្ធ​ មាន​ឈ្មោះហួត ចាន់ឌី ។

យោងតាមប្រភព័ត៌មានពីប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុបានប្រាប់ដឹងថា មុនកើត​ហេតុ គេឃើញមានគំនរសំរាមនៅខាងមុខ​ភោជនីយ៍ដ្ឋាន ត្រូវបានគេដុតកំទិចចោល តែដោយសារមានការធ្វេសប្រហែសពីអ្នក​ដុត ស្រាប់តែឆេះរាលដាលឆ្លងដល់​(កញ្ចុះ)​ប្រក់ស្បូវក្នុងភោជនីយដ្ឋានខាងលើឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងបានរាយការណ៍​ទៅសមត្ថកិច្ច​ ឲ្យហៅរថយន្តពន្លត់អគ្គីភ័យ​ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ផង​ដែរ​ ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យចំនួន ៣​គ្រឿងបានអន្តរាគមន៍បាញ់ទឹកពន្លត់ និងប្រើប្រាស់អស់ទឹកចំនួន៣ឡាន ប្រើពេល​វេលាអស់ជិត១ម៉ោងទើបរលត់ទៅវិញជា​ស្ថាពរ ។

ចំពោះអគ្គីភ័យឆាបឆេះភោជនីយដ្ឋានខាង​លើ​នេះ គឺបានបំផ្លាញតូបអស់ប្រមាណជិត​១០តូប ដែលជាប្រភេទ(កញ្ចុះ)ប្រក់ស្បូវ តែ​សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសក្នុងគ្រោះអគ្គិភ័យនេះ៕

ចែករំលែកអត្ថបទ