Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ឆេះស៊ីទែនហ្គាសក្នុងការ៉ាស់សាំង​(សម្បត្តិមានហេង)បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

​ភ្នំពេញ៖​ ធ្លាយសុីទែនហ្គាសក្នុងការ៉ាសសាំង​ តេលា​ បង្ករជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោ​សន្ធៅ​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងកម្លាំង​សមត្ថកិច្ច​ បានចេញរថយន្តពន្លត់អគ្គីភ័យ​ ជា​ច្រើនគ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់​ ៖​ ហេតុការណ៍គ្រោះអគ្គីភ័យនេះ​បានកើតឡើងកាលពីវេលាម៉ោងប្រហែល​០៧យប់ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២០​ នៅចំណុច​ការ៉ាស់សាំង​តេលា(សម្បត្តិមានហេង) ក្បែរ​ វត្ថ​ និរោធន៍​ តាមបណ្ដោយផ្លូវជាតិ​លេខ១​ ភូមិបឹងឈូក​សង្កាត់​និរោធន៍​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីបុកលិគ្គដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនដំបូងគេ​ឃេីញអណ្ដាតភ្លេីងឆាបឆេះសន្ធោ​សន្ធៅចេញពីសុីទែនហ្គាស​ ធំចំណុះ១២០០០លីត្រ ដែលនៅខាង​ក្នុងការ៉ាស់​សាំងតេលា​យីហោ​(សម្បត្តិមានហេង )​ បង្កអោយមានការភ្ញាក់​ផ្អើលនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ​ មកបាញ់ពន្លត់តែមិនរលត់​ ទេីបទំនាក់ទំនងទៅ​សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជា​ច្រើនគ្រឿង​ជួយអន្តរាគមន៍បាញ់ពន្លត់​ ញាប់​ជើងញាប់ដៃ​ ទើបរលត់ទៅវិញដោយប្រើពេលវេលាប្រហែលកន្លះម៉ោង​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ការ៉ាស់សាំង​មានឈ្មោះ​ ព្រំ​ សុផាន់ណា​ ភេទស្រីអាយុ​៣៥​ឆ្នាំ ជាជនជាតិខ្មែរ។
សមត្ថកិច្ចបានបញ្ជាក់ថា​ ករណីអគ្គីភ័យនេះ​មូលហេតុបណ្ដាលមកពីធ្លាយសុីទែនហ្គាស​ទើបបង្កឲ្យឆាបឆេះ​តែម្ដង​ ។
ហើយក្នុងប្រតិបត្តិការណ៍​អន្តរាគមន៍បាញ់ពន្លត់​អគ្គីភ័យ​ កម្លាំងជំនាញបានប្រើ​ប្រាស់រថយន្តអគ្គីភ័យចំនួន៩​គ្រឿង​រួមមាន៖​ រថយន្ត​ ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​០១ គ្រឿង​។
-រថយន្ត​ ក្រសួងមហាផ្ទៃចំនួន​ ០៣គ្រឿង​
-រថយន្ត​ បុរីប៉េងហួតចំនួន​០១គ្រឿង​
-រថយន្ត​ សាលាខ័ណ្ឌច្បារអំពៅចំនួន​០១ គ្រឿង​
-រថយន្ត​ ទីក្រុងកោះពេជ្រចំនួន០៣គ្រឿង

ចំណែកសម្ភារៈ​ ខូចខាតមាន៖​ សុីទេនហ្គេ​ស​ មួយតែមិនឆេះរាលដាលដល់ផ្ទះអ្នក​នៅក្បែរខាងឡេីយ​ និងបណ្ដាលឲ្យបុរសម្នាក់ឆេះរលាត់ស្បែករងរបួសធ្ងន់​ ត្រូវបានបញ្ជួនទៅ​សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

ចែករំលែកអត្ថបទ