Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

យុវជន២នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុកសមត្ថកិច្ចរបួសស្រាល​ រីឯខ្លួនឯង​របួសធ្ងន់ទាំង២នាក់

ភ្នំពេញ​៖យុវជន២នាក់ជិះម៉ូតូធន់ធំមួយគ្រឿង ឌុបគ្នា​បោះពួយយ៉ាងលឿន​ មិនប្រយត្ន័ជ្រុលទៅបុកម៉ូតូ​នគរបាល ដួលបោកនឹងថ្នល់របួសធ្ងន់ទាំងពីរនាក់ ចំណែក​ នគរបាលរបួសស្រាល ។
គ្រោះថ្នាក់ចរាចរណ៍​នេះ​កេីតឡេីង​កាលពី​វេលាម៉ោង១និង១០នាទីរំលងអធ្រាត្រចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុចគោលដៅប្រចាំការ ស្តុប២៤ម៉ោង​ ផ្លូវហាណូយ កែង​ផ្លូវសម្ដេចជាស៊ីម សង្កាត់ឃ្មួញ ខណ្ឌ​សែ​នសុខ ។

តាមសម្ដីសមត្ថកិច្ចរងគ្រោះបានប្រាប់ឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គាត់បានបើកម៉ូតូប្រដេញមួយគ្រឿងរបស់អង្គភាព ម៉ាក​ FTR ពណ៍ខៀវ​ ស្លាកលេខ នគរបាល​ 1.7595​ ត្រឡប់មកពីល្បាត​ យកកន្ទេល​ មកក្រាលសម្រាកនៅចំណុចគោលដៅខាងលើដោយឈប់ម៉ូតូអែបនៅមុខគោលដៅ​មិនទាន់បានចុះពីលេីម៉ូតូផង​ ស្រាប់តែមានយុវជន២នាក់​ ជិះម៉ូតូមួយគ្រឿងម៉ាក Duck-KTM 200 ពណ៌ខ្មៅ លាយក្រហម ស្លាកលេខភ្នំពេញ​ 1FF-1792 ឌុបគ្នា​ តាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ទិសដៅ​ពីកេីតមកលិច​ ក្នុងល្បឿន​លឿនជ្រុលមកបុកចំម៉ូតូរបស់គាត់​ពីក្រោយពេញទំហឹង​ ប៉ើងខ្ទាតទាំងម៉ូតូទាំងមនុស្សបោកនឹងថ្នល់ទាំងបីនាក់ បណ្ដាលឲ្យយុវជន​២នាក់របួសធ្ងន់ សន្លប់ស្ដូកស្ដឹងត្រូវបានរថយន្ត សាមុយ​ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ចំណែកសមត្ថកិច្ចរបួសស្រាល​ ។

ក្រោយកើតហេតុ​ សមត្ថកិច្ចគោលដៅប៉ុស្តិ៍​២៤ម៉ោង​ បានរាយការណ៍​ទៅសមត្ថកិច្ចជំនាញ​ មកវាស់វែង​ យកម៉ូតូទៅរក្សាទុក​បណ្ដោះអាសន្ន​ រងចាំ​ដោះស្រាយគ្នា​ តាម​ផ្លូវច្បាប់៕

ចែករំលែកអត្ថបទ