Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

ដាច់ខ្សែរ៉តសំណង់​ កាស៊ីណូ​ Diamond Crown​ធ្លាក់សង្កត់ស្លាប់០២នាក់​របួសធ្ងន់​០៣នាក់

ខេត្តប៉ៃលិន៖​ ដាច់ខ្សែរ៉តការដ្ឋានសំណង់កាសុីណូ Diamond Crown​ ធ្លាក់ត្រូវកម្មកស្លាប់២នាក់ដោយ ឡែក៣នាក់ទៀតរបួសធ្ងន់ ៖ ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង​ ៧និង១៥នាទីព្រឹកថ្ងៃទី០៤​ ខែកញ្ញា​ឆ្នាំ២០១៨ នៅចំណុចការដ្ឋាន សំណង់កាស៊ីណូ​ Diamond Crown​ ស្ថិតក្នុងភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន ។

ក្រោយកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានបញ្ជួន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកសពជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចបាន ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕