Friday, October 2, 2026
Latest:
សន្តិសុខ​សង្គម

ស្ត្រីខ្មែរម្នាក់ត្រូវបុរសជនជាតិចិនចាប់ដាក់គូទ​រថយន្តចេញពីផ្ទះសំណាក់បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ចូលដេកផ្ទះ​សំណាក់មហាលាភជាមួយស្ត្រីខ្មែរ​ ហើយ​សង្ស័យដាក់​ថ្នាំបណ្ដាលអោយស្ត្រីរូប​នោះសន្លប់បាត់ស្មាតីរួចបីដាក់គូទរថយន្ត​ បើក​ចេញពីផ្ទះសំណាក់​ បង្កការភ្ញាក់ផ្អើលត្រូវកម្លាំងសមត្ថកិច្ច​ ស្ទាក់ចាប់ឃាត់ខ្លួនបាន

ហេតុការណ៍នេះបានកើតឡើងកាល​ពី​វេលា​ម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៦ ខែ​មករាឆ្នាំ២០២០នៅចំណុចផ្ទះសំណាក់ មហា​លាភ​ តាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់​ព្រែក​លៀប ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ។

យោងតាមប្រភពពីមេការផ្ទះសំណាក់​ កើត​ហេតុខាងលើ​បានឲ្យដឹងថា មុនពេលកើត​ហេតុគឺមានបុរសជាជនជាតិចិន​ ម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជា៤០ ឆ្នាំ បានចូលមកជួលបន្ទប់របស់គាត់សម្រាកមួយម៉ោង ជាមួយនិងនារីខ្មែរម្នាក់ទៀត​មិនស្គាល់អត្តសញ្ញាណដូចគ្នាពេល​នោះគាត់ក៏​បាន​ដាក់បន្ទប់ជួលលេខ213ឲ្យសម្រាក។

លុះដល់ម៉ោងកំណត់ដែលត្រូវចាកចេញ បុគ្គលិកក្នុងផ្ទះសំណាក់គាត់បានប្រទះឃើញជនជាតិចិនរូបនោះ​ បីស្ត្រីដែលជាជនរង​គ្រោះចុះមកក្រោម រួចដាក់ក្នុងគូទរថយន្តកាំម៉ារីហាយប្រ៊ិត ពណ៌សពាក់ស្លាកលេខ​ភ្នំពេញ​2AV-8491 ហើយមើលទៅសភាព​របស់ស្ត្រីរងគ្រោះគឺសម្លប់បាត់ស្មារតី​ រីឯមុខ​វិញឡើងស្វាយ ឃើញដូចនេះគាត់ក៏ទូរសព្ទ័​រាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ប្រភពដដែលបន្តថា ភ្លាមនោះគាត់បានឃាត់​មិនឲ្យជនសង្ស័យជាជនជាតិចិន​ បើករថយន្តចេញនោះទេ​ តែជនសង្ស័យព្យាយាមបើកគេចចេញ  ខណៈបើកមកដល់រង្វង់មូលនាងមច្ឆា ក៏ត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វា ឃាត់​បានទាំងរថយន្ត និង ជនសង្ស័យ​ ។

បច្ចុប្បន្នជនសង្ស័យជាជនជាតិចិនខាងលើ​ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃុំខ្លួនជា​បណ្តោះអាសន្នដើម្បីសួរនាំ​ ។ ចំណែកជន​រងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជួនទៅសំរាក​ព្យាបាលនៅគ្លីនិកសម្ភពពន្លឺ៕

ចែករំលែកអត្ថបទ