Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យភ្លើងប្រចណ្ឌនារីម្នាក់ត្រូវបុរសជា​សង្សាបាញ់ស្លាប់​ ក្រោយបញ្ចូនទៅ​មន្ទីរ​ពេទ្យបានពាក់កណ្ដាលផ្លូវ

ភ្នំពេញ៖ នារីជានិសិត្សពេទ្យម្នាក់​ត្រូវបុរសជាសង្សាបាញ់ជា​ច្រើនគ្រាប់ បណ្តាលឲ្យរង​របួសធ្ងន់ធ្ងរ​ ហើយស្លាប់បាត់បង់ជីវិតក្រោយ​ពេលបញ្ចូនទៅសង្គ្រោះបន្ទាន់នៅ​មន្ទី​រ​ពេទ្យ​ ៖​ ហេតុការណ៍នេះបង្កឲ្យមានការផ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ខែមករាឆ្នាំ២០២០ នៅចំណុចផ្ទះលេខH-03 ផ្លូវលំ​BT ក្នុងបុរី​រំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពនារី​ រងគ្រោះមានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ២៦ឆ្នាំ មុខរប​ ជានិសិត្សពេទ្យ ស្នាក់​នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យដែល​ជាខ្មាន់កាំភ្លើងនៅ(មិនទាន់ស្គាល់អត្តសញ្ញាណ)​ក្រោយបង្កហេតុបានរត់គេចខ្លួនបាត់។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ ដែលមាន​ការភ្ញាក់ផ្អើលគេថា​ ករណីផ្ទុះអាវុធនេះជន​សង្ស័យត្រូវជាមិត្តប្រុសរបស់ជនរងគ្រោះ ខណៈផ្ទុះអាវុធជាច្រើនគ្រាប់ហើយ គេបាន​ឃើញជនសង្ស័យបីជនរងគ្រោះចេញមកខាងក្រៅ បន្ទាប់មកជនសង្ស័យក៏ហៅកង់បី​ឥណ្ឌាដឹកនារី​រងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត​ដើម្បីសង្គ្រោះបន្ទាន់ ដោយ​សភាពរបួសធ្ងន់ពេក ទើបនារីរងគ្រោះបានស្លាប់ពេលបញ្ចូនបាន​ពាក់កណ្តាលផ្លូវ។

ប្រភពដដែលបានបន្តថា ករណីខាងលើកើត​ឡើងតាំងពីម៉ោង៩យប់ថ្ងៃទី១៦​មក​តែដោយ​ សារការផ្ទុះអាវុធនេះ កើតឡើង​នៅក្នុងផ្ទះ​ល្វែង ទើបមិនសូវមានអ្នកចាប់អារម្មណ៍ពី​សម្លេងបាញ់​ កាំភ្លើង លះដល់ពេលឃើញសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើត​ហេតុ​​ទើប​នាំគ្នាផ្អើលឆោឡោតែម្តង។

បច្ចុប្បន្ន​ សពនារីរងគ្រោះតម្កល់ទុកនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីកម្លាំងសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័្ចយ​ ពិនិត្យ​រកមូលហេតុ និង កសាងសំណុំ​រឿងស្រាវ​ជ្រាវតាមចាប់ខ្លួនជនសង្ស័យមកផ្តន់ទានទោសតាមនិតិវិធីផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ