Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

តុលាការ សម្រេចឃុំខ្លួនម្តាយបង្កើតរបស់ តារាចម្រៀង ពេជ្រ សូលីកា ដាក់គុកបណ្ដោះអាសន្ន

(​ភ្នំពេញ)៖ ទីបំផុត! លោក ឡុង វណ្ណា ចៅក្រមសើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ម្សិលមិញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ស៊ិ​ន ស្រី​នាង ភេទស្រី អាយុ​ ៤៥​ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះ អាសន្ន ពាក់ព័ន្ធករណី ឃាតកម្ម។

ការសម្រេចឃុំខ្លួនជនត្រូវចោទ ខាងលើបានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់ពីបទ ឃាតកម្មប្រព្រឹត្ដនៅចំណុចក្នុងបុរី VILLA TOWN ផ្លូវលេខ V16A ផ្ទះលេខL45A ក្នុងភូមិទួលរកា ក្រុម១០ សង្កាត់ចាក់អ ង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ តាមបញ្ញត្ដិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកថា ស្ត្រីត្រូវចោទខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបន្ទាប់ពីរកឃើញថា បានសម្លាប់ជនរងគ្រោះជាសង្សារ(ស្រីស្រលាញ់ស្រី) ឈ្មោះ ងិន សុខលី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុងបុរី VILLA TOWN ផ្លូវលេខ V16A ផ្ទះលេខL45A ក្នុងភូមិទួលរកា ក្រុម១០ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ចែករំលែកអត្ថបទ