Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីនគរបាល​ ស័ក៤ម្នាក់សង្ស័យស្រវឹងស្រា​បើករថយន្តបុករទេះលក់មីឆានិងស៊ុបធ្វើឲ្យស្ត្រី២នាក់ម្តាយកូនរបួសធ្ងន់និងស្រាល

ភ្នំពេញ៖​ បុរសជាមន្ត្រី​នគរបាលពាក់ស័ក្ក៤​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បានបើករថយន្តស៊េរីទំនើបម៉ាក​ឡិចសុីស​330មួយគ្រឿង​ក្នុងល្បឿនលឿនខ្វះការ​ប្រុង​ប្រយត្ន័​បានរេចង្កូតជ្រុលទៅបុករទេះ​លក់មីឆានិងស៊ុប​ ពេញទំហឹង​ បណ្តាលឱ្យជះទឹកស៊ុបលើស្ត្រី​ ២នាក់ម្តាយកូន​ ​រងរបួសធ្ងន់និងស្រាល​
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលា​ម៉ោង០៩និង៤០នាទីយប់ថ្ងៃទី២១ ខែ​វិច្ចិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងនិងផ្លូវ១០៤​ ក្បែផ្សាររាត្រី​ ស្ថិតក្នុងសង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុននិងកើតហេតុគេឃើញរថយន្ត​ មួយគ្រឿងម៉ាកឡិចសុីសRX330ពណ៌ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ​2BD-9411​ បើកបរ​ដោយ​បុរសម្នាក់ដែលគេស្គាល់ថា​ ជាមន្ត្រី​នគរបាលពាក់ស័ក៤​ សង្ស័យស្រវឹងស្រា​ ធ្វើដំណើរតាមដងផ្លូវព្រះស៊ីសុវត្ថិ​ ទិស​ដៅ​ ពី​ជើង​ទៅត្បូង​ ខណៈមកដល់ត្រង់ចំណុចកើត​ហេតុខាងលើបានរេចង្គុកទៅខាងឆ្វេងជ្រុលទៅបុកម៉ូតូសណ្ដោងរទេះលក់មីឆានិងស៊ុបមួយគ្រឿង​ដែលបើកបរដោយស្ត្រីម្នាក់​ រួមដំណើរជាកូនស្រីម្នាក់ទៀត​ ក្នុងទិសដៅ​បញ្ច្រាស​គ្នាបណ្ដាលឲ្យ​ជះទឹកស៊ុបទៅលើ​ស្ត្រីជាម្ដាយរងរបួសធ្ងន់និងកូនស្រីរបួសស្រាល​ ចំណែករទេះខូចខាតយ៉ាងដំណំ។
ប្រភពបានបន្តថា​ ភ្លាមៗអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ។

ក្រោយពេលកើតហតុ​ តំណាងភាគីទាំងសងខាងសុទ្ធតែកងកម្លាំងដូចគ្នាចុះមកអន្តរាគមន៍​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ​ ដោយម្ខាងៗអាងខ្សែររៀងៗខ្លួននិងប្រកែកជាគ្នាយកតែត្រូវ ទោះបីសមត្ថកិច្ចជំនាញព្យាយាមឲ្យគាគី​ទាំង២សម្របសម្រួលគ្នាអស់រយះពេលជាង​១ម៉ោងនៅតែមិនអាចត្រូវគ្នា​ ទីបំផុតសមត្ថកិច្ច​ ជំនាញចុះមកវាសវែងយករថយន្តបង្កនិង​រទេះលក់មីឆា​ ទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមច្បាប់នៅ​ពេលក្រោយ៕