Wednesday, December 11, 2024
Latest:
សន្តិសុខ​សង្គម

ជនសង័្សយ០៤នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវនគរបាលខេត្តបាត់​ដំបង​ឃាត់ខ្លួនដកហូតថ្នាំញៀនមួយចំនួនធំ

បាត់ដំបង៖​ កម្លាំងនគរបាលជំនាញខេត្តបាត់​ដំបងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ឃាត់​ខ្លួន​ជនសង្ស័យជា​មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន០៤នាក់
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលា​ម៉ោង០៣និង៥០នាទីទៀបភ្លឺថ្ងៃទី១៥ខែមករា​ឆ្នាំ២០២០​ នៅចំណុច​ ភូមិទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ។ដោយមានការបញ្ជា​ពីឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការដ្ឋាន​ន​គរ​បាលខេត្ត​បាត់ដំបង​ ដោយមានការ​សម្រប​សម្រួល​ នីតិវិធីពីលោកនួន​ សាន​ ព្រះរាជ​អាជ្ញាអម​សាលាដំបូងខេត្តបាតដំបង​ លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ប្រឆាំងគ្រឿង​ញៀន​ ដឹក​នាំកម្លាំងក្នុងផែនជំនាញ​ រួមជាមួយកម្លាំងន​គរ​បាល​ក្រុងបាត់​ដំបង​ ដែលមានលោកវរសេនី​យ៍​ឯក​ ឆាង វណ្ណឆៃ​ ជាអធិការនគរបាលក្រុង​ បាត់ដំបង។

សមត្ថកិច្ចនគរបាលបានឲ្យថា​ ជនសង្ស័យ​ដែលឃាត់ខ្លួនទាំង០៤នាក់រួមមាន៖​ ទី១-ឈ្មោះ​​ អ៊ាង​ ហាក់ឡេង​ ភេទប្រុស​ អាយុ​១៩​ឆ្នាំរស់នៅសង្កាត់អូរចារក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​
២-ឈ្មោះ​ ​នឿន​ វណ្ណ:ភេទប្រុសអាយុ១៩ឆ្នាំរស់​នៅឃុំជ្រៃ​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​
៣-ឈ្មោះ​ ​ហៀង​ ស៊ីវន​ ភេទប្រុស​អាយុ៣១​ឆ្នាំរស់នៅសង្កាត់អូរចារ​ ក្រុងបាត់ដំបង​ ខេត្តបា​ត់​ដំបង​
៤-ឈ្មោះ​ ហោ​ ឧត្តម​ ភេទប្រុស​ អាយុ៤៦ឆ្នាំរស់​នៅសង្កាត់ទួលតាឯក​ ក្រងបាត់ដំបង​ ខេត្តបាត់​ដំបង​។

សមត្ថកិច្ចបន្តថា​ ចំពោះវត្ថុតាងដកហូតរួម​មាន​ ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ មាទឹកកក(​IC E) ចំនួន​ ១២ថង់មានទម្ងន់សរុប​ ៥.៨២៨, ២៩ ក្រាម -​ ថ្នាំញៀនប្រភេទកេតាមីន(KETAMINE )ចំនួន ០៤ថង់ទម្ងន់ស​រុប​៤,០១ក្រាម -​ ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ី​(MDMA)ទម្ងន់​០,១៤ក្រាម -​ ថ្នាំញៀនប្រភេទយ៉ាម៉ា(WY)ទម្ងន់០,៤១ក្រាម-ជញ្ជីង​ ថ្លឹងថ្នាំញៀនចំនួន១ -រថយន្តចំនួន០២គ្រឿង -ទូរស័ព្ទដៃចំនួន​០២​គ្រឿង -​ ម៉ូតូ១គ្រឿង ។

បច្ចុប្បន្ន​ ជនសង័្សយទាំង៤នាក់រួមនិងវត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ កសាងសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ដេីម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់៕