Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ពិតជាឈាមស្រែកស្បែកហៅ​! ឃាត.កសម្លាប់កាត់ក្បាល​យាយនិងស្រីត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

កំពង់ចាម៖ ជនសង្ស័យម្នាក់ដែលជាឃាត.ក​សាហាវព្រៃផ្សៃ​ សម្លាប់លោកយាយអាយុ៦៥និងស្រីកាត់ក្បាលយកទៅបាត់​នោះពេលនេះកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមចាប់​ បានហើយនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ​ ។

ជនសង្ស័យមានឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការ​ងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ មេសាឆ្នាំ២០១៩មានករណីឃាតកម្ម១ ដ៏សាហាវដែល ជនរងគ្រោះ២នាក់ ត្រូវបានឃាតករ កាត់ក្បាល យកទៅ​បាត់មានឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅឈ្មោះ ខេង សា​ វឿន ភេទស្រី អាយុ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានករណី​ឃាតកម្មសាហាវព្រៃផ្សៃខាងលើនេះកើតឡើងគឺបណ្ដាល​មកពីគំនុំ​ ។

បច្ចុប្បន្ន​ ជនង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាក​សួរនៅស្នងការនគរបាលខេត្តកំពង់ចាម​ និងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់​ ៕

ចែករំលែកអត្ថបទ