Wednesday, April 24, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បុរសចំណាស់ម្នាក់ឈរ មើលគេភ្ជួស្រែពេលមេឃភ្លៀងត្រូវរន្ទះបាញ់ស្លាប់កណ្ដាលវាលស្រែ

សៀមរាប ៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់កណ្ដាលវាលស្រែគួរឲ្យអាណោចអធម៌
ហេតុការគ្រោះធម្មជាតិប្រហាមជីវិតបុរសចំណាស់គួរឲ្យអាសូ នេះបានកើតឡើងកាល ពី​ល្ងាច ថ្ងៃទី ៣ខែ ឧសភា ឆ្នាំ២០១៨ នៅចំណុចវាលស្រែ ភូមិ​ស្ពាន​ជ្រាវ សង្កាត់ សៀមរាប ខេត្តសៀមរាប ។
ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់មាន ឈ្មោះ ស៊ាំ អាយុ៥០ឆ្នាំ រស់នៅ ភូមិ​ស្ពាន​ជ្រាវ សង្កាត់ សៀមរាប ខេត្តសៀមរាប

ប្រភពព័ត៌បានឲ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ឈរ ​មើល​គេ​ភ្ជួរស្រែ ស្រាប់តែ ដល់​វេលា​កើតហេតុ មាន​ខ្យល់​បក់បោក លាយ​ឡំនិងទឹកភ្លៀង​តិចតួច​ ​រួច​ក៏មាន​រន្ទះបាញ់​ចំ​គាត់​ បណ្ដាលឲ្យដួលស្លាប់បាត់បង់ជីវិតតែម្ដង ។

ក្រោយពេល​កើតហេតុ​មាន បងប្អូន​អ្នកជិតខាង រួមទាំង​អាចារ្យ លោកតា និង​សមត្ថកិច្ច​ចុះមក​ពិនិត្យ​និង​ធ្វើកោសល្យវិច្ឆ័យ រួចបានប្រគល់​សព​អោយ​ក្រុមគ្រួសារសាច់ញាតិយកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

ចែករំលែកអត្ថបទ