Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

តណ្ហាឡើងដល់កំពូលឃើញនាងនៅផ្ទះម្នាក់​ឯងចូលទៅចាប់រំលោភតែមិនបានសម្រេច​ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖បុរសតណ្ហាក្រាស់ម្នាក់ឃើញប្រពន្ធ​គេស្អាតនៅផ្ទះម្នាក់ឯងកំពុងបោសដីក្នុងបន្ទប់​ជួល ស្រាប់តែចូលទៅចាប់ប៉ុនប៉ង​រំលោភតែមិនបានសម្រេចត្រូវ ប្រជាពលរដ្ឋនាំគ្នាចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រស់ នៅ អាយុ២៧ឆ្នាំ មុខរបរ មិនពិត​ប្រាកដ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌ​ដង្កោ​ មានស្រុកកំណើតភូមិត្រពាំងព្រះទី២ ឃុំព្រៃឃ្នាស់ ស្រុកមេសា ខេត្ដព្រៃវែង ។

ចំណែកជនរងគ្រោះ មានឈ្មោះ ថ.ស.ន.ថ អាយុ ២០ឆ្នាំមុខរបរ នៅ ផ្ទះ ស្នាក់នៅចំណុចផ្ទះជួលកន្លែងកើតហេតុ​ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជន​រងគ្រោះកំពុងបោសដីក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួនដោយមិនបានបិតទ្វារនោះទេ​ ចៃដន្យស្រាប់តែពេលនោះជនសង្ស័យម្នាក់ខាងលើដែលនៅ ស្នាក់ បន្ទប់ក្បែរជនរងគ្រោះបានដើរចូលមកចាប់ប៉ុនប៉ុងរំលោភជនរងគ្រោះប៉ុន្ដែមិនបានសម្រេចក៏ត្រូវជនរង​គ្រោះ​ ស្រែក ឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងក៏ជួយឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍​ នគរ​បាល​ តែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមានបំណងចាប់រំលោភជនរងគ្រោះពិតប្រាកដមែន ដោយ​សារតែតណ្ហាឡើងខ្លាំងពេក ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចសមត្ថកិច្ចបានយកមកធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕

ចែករំលែកអត្ថបទ