Sunday, November 10, 2024
Latest:
ព័ត៌មាន​ជាតិ

ព្រឹកថ្ងៃទី២១ខែធ្នូនេះចៅក្រមស៊ើបសួរ​បន្តនិតិវិធីសាកសួរថៅកែការ៉ាស់​សាំង PTT​និងចោទប្រកាន់ជាផ្លូវការ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ខែធ្នូឆនាំ២០១៩​នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី​ភ្នំពេញ បន្តនីតិវិធីសាកសួរ​ ថៅកែការ៉ាស់​សាំង PTT លោក សារុន វីថូរ៉ាត់ កូនប្រុស​លោក ច័ន្ទ សារុន តំណាងរាស្ត្រ​ ខេត្តតា​កែវដែលបានចោទប្រកាន់ជាផ្លូវការពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។

នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ជនត្រូវចោទ ខណៈបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កំណត់ការផ្តន្ទាទោសដាក់​ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់​ពី៤លានរៀលទៅ១០លានរៀល ។

ដោយឡែកគ្រូបង្រៀន អ៊ឹម សិរីរដ្ឋ ត្រូវបានតុលាការដោះលែងអោយមានសេរីភាព វិញ ព្រោះរកមិនឃើញពីការប្រព្រឹត្តបទល្មើស​លួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹក ។

លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវៃស្ទើរស្លាប់ ដោយអះអាងថា បានលួចថត​នារីក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ខែធ្នូថ្មីៗ​នេះ នៅចំណុចការ៉ាស់សាំងរបស់លោក ស្ថិតនៅជាប់ផ្លូវជាតិលេខ២ ខណ្ឌដង្កោ ក្បែររង្វង់មូលគួរស្រូវ ៕