Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិ

តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ដែលវាយ​ នាយ ចឺម ដាក់គុកបណ្ដោះអាសន្ន

ប៉ៃលិន៖ លោក តាន់ គឹមហៀក ចៅក្រម​ស៊ើបសួរ នៃសាលា​ដំបូងខេត្តប៉ៃលិន ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩បានចេញដីកា​បង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ង៉ែត លីទី ដាក់ពន្ធនាគារបណ្ដោះអាសន្ន​រយៈពេល០៤ខែ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី​២០ ខែ មេសា ឆ្នាំ ២០២០ ។

តំណាងអយ្យការសម្រេចចោទប្រកាន់លើជនត្រូវចោទឈ្មោះ ង៉ែត លីទី ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០ ១៩ តាមមាត្រា២១៨ និងមាត្រា ៤១០ នៃ ក្រមព្រហ្មទណ្ឌ ។

គួរជម្រាបថា តារាចម្រៀងនាយចឺម ត្រូវបានយុវជនម្នាក់ប្រើប្រាស់អំពើហិង្សា បណ្ដាលឲ្យរងរបួសត្រូវក្បាល និងដង ខ្លួន នៅខេត្តប៉ៃលិន ហើយត្រូវបានគេ បង្ហោះចែកចាយវីដេអូពេញក្នុងបណ្ដាញសង្គម Facebook ។

ចំពោះមូលហេតុយ៉ាងណានោះ មិនទាន់មានសមត្ថកិច្ចណា បញ្ជាក់ឲ្យដឹងច្បាស់នៅ​ឡើយ​ទេ ប៉ុន្ដែព័ត៌មានដែលចែក ចាយនោះ អះអាងថា ពាក់ព័ន្ធរឿងស្នេហាត្រីកោណ ៕