Monday, May 13, 2024
Latest:
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យសិក្សាដកមេបញ្ជាការ​យោធា និងអភិបាលរងខេត្តព្រះសីហនុ​០២នាក់​ ចេញពីតំណែង ពាក់ព័ន្ធរឿងដីធ្លី

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិ​គ្រោះ និងផ្តល់យោបល់ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០១៩នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យសិក្សាដកមេបញ្ជាការ​យោធាខេត្តព្រះសីហនុ និងអភិបាលរងខេត្ត២រូបទៀត ចេញពីតំណែង ពាក់ព័ន្ធករណីបង្ក្រាបពលរដ្ឋតវ៉ារឿងដីធ្លី ឈានដល់ការប្រើអំពើហឹង្សានៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ​ ។