Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរស័ព្ទ​ដៃ​ ពីជនជាតិចិន​ បានសម្រេចតែ​សំណាងអាក្រក់ត្រូវនគរបាលចាប់វាយខ្នោះ

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ត្រូវបានកម្លាំង​នគរបាលប៉ុស្តិ៍ទន្លេបាសាក់ក្របួចជាប់​ បន្ទាប់​ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពី​ជនជាតិចិន​ ម្នាក់បានសម្រេច​ តែសំណាងអាក្រក់គេច​មិនរួច​ ៖​ ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលខាងលើបានកើតឡើងកាលពីវេលា​ម៉ោង​៣​និង៣០នាទីទៀបភ្លឺថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩​ នៅត្រង់ចំណុចក្រោយផ្សារអ៊ីអន១​តាមបណ្តោយផ្លូវ​ សបិទ នៅក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១/មានឈ្មោះ ធី ថេ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ នៅ​ហាងស៊ុបចង្កាក់ ជាអ្នកឆក់ ។
ជនសង្ស័យទី២/ឈ្មោះ ឈាង វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើការ នៅហាងស្រាក្រឡុក ជាអ្នកបើកម៉ូតូ​ អ្នក ទាំង​២ ស្នាក់នៅម្តុំផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែក​ ជនរងគ្រោះ​ ជាជនជាតិចិន​ មានឈ្មោះ ហ្សូ លន់ហ៊ី (Zhou Iunhe) ភេទ​ប្រុស​ អាយុ២៧ឆ្នាំមុខរបរថៅកែ​ ហាងអាហា​មួយនៅជិតកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនដំបូងគេឃើញជនរងគ្រោះជាជនជាតិចិន​ ដើរតាមបណ្ដោយផ្លូវ​ សបិទ តាមដៃទន្លេខាងក្រោយផ្សារអ៊ីអន១​ ទិសដៅ ពីត្បូងទៅជើង ដើរបណ្តើរចុចទូរស័ព្ទ​បណ្តើ ខណៈមកដល់ចំណុចកើត ស្រាប់តែមានជន​សង្ស័យ២នាក់ជិះម៉ូតូ​ មួយគ្រឿងម៉ាក​ស៊ុយគី លែត​ ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ​1FC-​4750 ជិះមកពីក្រោយរួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ​ ម៉ាកហ៊ួ វ៉ៃ ពីជនជាតិចិន​ ​បានសម្រេច តែសំណាងមិនល្អ​ ជួបសមត្ថកិច្ច មូលដ្ឋានកំពង់ល្បាត នៅក្បែប្រទះ​ឃើញ​ក៏បានដេញ ភ្លាមៗនោះជនសង្ស័យបើកម៉ូតូគេច​ មកតាមបណ្ដោយផ្លូវស្ថានទូត រុស្សុី បត់មកខាងមុខផ្សារអ៊ីអនផ្លូវសុធារស់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចដេញទាន់​ ។
ប្រភពបន្តថា​ ពេលនោះ​ ជនសង្ស័យភ័យក៏ផ្តួលម៉ូតូរត់ចូលផ្សារអ៊ីអន បោះទូរស័ព្ទចោល ភ្លាមៗនោះក៏មានសន្តិសុខយាមនៅផ្សារអ៊ីអន​ ជួយចាប់បានជនសង្ស័យទាំង២នាក់និង​រើស ទូរស័ព្ទប្រគល់ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៏ទន្លេបាសាក់យកទៅសួរនាំ និងប្រគល់ទូរស័ព្ទឲ្យទៅជនរងគ្រោះវិញ។

ក្រោយសួរនាំនិងធ្វើកំណត់ហេតុ​ រួចរាល់ជនសង្ស័យ​ទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ