Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរសព្ទ័បានសម្រេចតែគេចមិនរួចត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចាប់វាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់​ត្រូវបាននគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួន​ បន្ទាប់ពីពួកគេ​ ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីបុរសម្នាក់បានសម្រេចតែរត់មិនរួច​
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី​២១ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិទ្រា៤ សង្កាត់សង្ទឹមានជ័យទី៣ ខណ្ឌមាន​ជ័យ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣​ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់​ខ្លួនមានឈ្មោះ កោ សំនៀង ភេទប្រុសអាយុ១៩ ឆ្នាំមុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​ផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួកដែលបាន​រត់​គេចខ្លួនមានឈ្មោះ អាណា អាយុ១៨ឆ្នាំ​មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះមានឈ្មោះ ប៉ូ សុខ ញ៉ន ភេទប្រុសអាយុ២៧ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខHD១៦ ផ្លូវលំ ភូមិ​ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

លោកនាយប៉ុស្ដិ៍បានបន្តថា បើតាមការឲ្យ​ដឹង​ពី​ជនរងគ្រោះ​ នៅមុនពេលកើត​ហេតុជន​រងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកអាយខន ពណ៌ផ្កាឈូក មកពីម្ដុំក្រុមហ៊ុន​ ហុងដា ផ្លូវវេង​ស្រង រួចបានបត់ចូលផ្លូវ៣០ម៉ែត្រ ខណៈជិះមកដល់ចំណុចកើតហេតុ​ ស្រាប់តែ​លេច​មុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង​ ម៉ាក ហុងដាឌ្រីម មកទន្ទឹងជនរងគ្រោះហើយបានធ្វើសកម្មភាពឆក់ទូរសព្ទ័​ ដែលជនរងគ្រោះ​ ដាក់នៅខាងមុខបានសម្រេច រួចជិះគេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតដេញតាមស្រែកឆោឡោ​ ស្របពេលនោះកម្លាំងនគរបាល​ប៉ុស្ដិ៍​ កំពុងល្បាតក្បែរនោះជួយអន្តរាគមន៍​ដេញ​រហូតជនសង្ស័យដួលម៉ូតូត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់យកមកសួរនាំ​ ។ ចំណែក​ ម្នាក់ទៀតព្យាយាមលើកម៉ូតូជិះគេចខ្លួនបាត់​ស្រមោល​ ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ