នគរបាលស្រុកព្រៃឈរចុះបង្ក្រាបទីតាំងលួចលាក់​លេង​ ជល់មាន់​ ក្រុមអ្នកលេង​ដឹងខ្លួនរត់ចែកជើងគ្នា

កំពង់ចាម៖​ នៅថ្ងៃទី០៨ខែឆ្នូឆ្នាំ២០១៩​ វេលា​ម៉ោង១១និង១៥នាទីព្រឹក​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃឈ​រ​ បានចុះបង្ក្រាបទីតាំងល្បែងសុីសង(ជល់មាន់)​មួយកន្លែងដែលលួចលាក់លេងនៅ​ចំណុច​ដីចុងទួល​ព្រៃកប់ខ្មោចខាងត្បូង​ ភូមិព្រៃខ្ជាយ​ចំងាយប្រមាណពី៣ទៅ៤គីឡូម៉ែត្រ ស្ថិតក្នុងឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បន្ទាប់ពី​ទទួលបានព័ត៌មាន​ និង​ បទបញ្ជាពី​លោក​ ឧត្តមសេនីយ៍ស្នងខេត្ត។

ក្នុងប្រតិបត្តការណ៍ចុះបង្ក្រាបនោះដែរដឹកនាំកម្លាំងដោយ​ លោក​ វរសេនីយ៍ឯក កែវស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ​ សហការជា​មួយ កំលាំងនគរបាល ព្រហ្មទណ្ឌស្រាលខេត្តកំពង់ចាម​ ។
ជាលទ្ធផល ដោយសារតែស្ថានភាពផ្លូវឆ្ងាយពីភូមិ ផ្លូវលំពិបាកធ្វើអោយ​ ក្រុមអ្នកលេងល្បែងមានឱកាសបានរត់គេចខ្លួនបាត់មុន​ពេលសមត្ថកិច្ច​ ទៅដល់ដោយបន្សល់ទុកវត្ថុតាងរួមមាន÷ប៉ារតង់០១, តុ០១,កៅអីជរ័០៧, ស៊ុមក្រុងមាន់០៥។

ក្រោយពេលធ្វើការបង្ក្រាប​ វត្ថុតាងទាំងអស់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចយកមក​រក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រៃឈរដើម្បីស្រាវជ្រាវស៊ើបអង្កេតបន្ត​ ៕

ចែករំលែកអត្ថបទ