Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

រោងម៉ាសុីនអារឈើខុសច្បាប់ចំនួន៤កន្លែងនៅស្រុកពារាំងត្រូវបានកម្លាំងអាវុធហត្ថចុះ​បង្ក្រាប

ព្រៃវែង៖​ កម្លាំង​កង​រាជ​អាវុធហត្ថ សហការ ជា​មួយ​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​ ដោយមានការ​ចូលរួមពី​ព្រះ​រាជ​អាជ្ញា​រង​ខេត្តព្រៃ​វែង​បានចុះ​បង្ក្រាបទីតាំង​រោង​ម៉ាស៊ីន​អារ​ឈើ​ខុសច្បាប់​៤កន្លែង​នៅស្រុកពារាំង
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពី​វេលា​ម៉ោង១០នឹង១៥នាទីព្រឹកថ្ងៃទី១៩​ខែ​វិច្ឆិកាឆ្នាំ២០១៩​ នៅ​ចំណុច​ ភូមិ​ជ្រៃ ឃុំ​ព្រៃ​សាឡិត ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។

សមត្ថកិច្ចបានអោយដឹងថា​ ការបង្ក្រាបនេះធ្វើឡើងតាម​ដីកា​បង្គាប់​របស់​តុលាការ​ខេត្ត​ព្រៃវែង​ ដែល​មាន​ចំនួន​០៤ រោង​ម៉ាស៊ីន​រួមមាន៖​ ទី១-រោង​ម៉ាស៊ីន​ឈ្មោះ​ ​ទូច​ ថា​ ភេទ​ប្រុស​អាយុ​៥០ឆ្នាំ
ទី២-រោង​ម៉ាស៊ីន​ឈ្មោះ​ សោ​ យឿន ភេទ​ប្រុស​អាយុ​៥០ឆ្នាំ
ទី៣-រោង​ម៉ាស៊ីន​ឈ្មោះ​ ទូច​ ដាំ​ ភេទ​ប្រុស​អាយុ​៤៣ឆ្នាំ
ទី៤-រោង​ម៉ាស៊ីន​ឈ្មោះ​ ​លាង​ ផល្លា​ ភេទ​ប្រុស​អាយុ​៥០ឆ្នាំ​ ។
ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជ្រៃ​ឃុំ​ព្រៃ​សាឡិត​ស្រុក ពារាំង ខេត្ត​ព្រៃវែង។
សមត្ថកិច្ចបន្តថា​ សម្ភារៈ​ដកហូត​រួម​មាន៖ម៉ាស៊ីន​អារ​ឈើ​ចំនួន​០៤គ្រឿង​ និងសំភារៈ​ ប្រើប្រាស់​សំរាប់​អារឈើ​មួយ​ចំនួន នឹងឈើ​ចំរុះ​(មិន​ទាន់​វាស់​វែង)​។

បច្ចុប្បន្ន​ សម្ភារៈត្រូវ​បាន​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ព្រៃវែង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធី​ច្បាប់៕

ចែករំលែកអត្ថបទ