Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តក្រឡុកសុីម៉ងត៍បុកម៉ូតូ២គ្រឿងស្លាប់បុរសម្នាក់របួស ធ្ងន់២នាក់

ភ្នំពេញ៖ រថយន្ដក្រឡុកស៊ីម៉ងត៍បុករះម៉ូតូពីក្រោយ២គ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌ និង ប្ដីប្រពន្ធ២នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខធានាគារវឌ្ឍនៈ នៅចំណុចភូមិទឹកថ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ងាំ សៀង ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរ រដ្ឋបាលរោងចក្រ ស្នាក់ភូមិក្រសូ សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ ។ ចំណែកប្ដីប្រពន្ធ២នាក់មិនបានស្គាល់អត្ដសញ្ញាណនោះទេ ។

យោងតាមសម្ដីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាក់HINO ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 5A-0339 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះមកកើតហេតុ ស្រាប់តែរថយន្តបុកគូថក្រោយម៉ូតូចំនួន២ គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ1BU-5070 នឹងម៉ូតូ DREAM c125 ពណ៌ខ្មៅពាក់ផ្លាក់លេខតាកែវ1C- 8551 ដែលធ្វើដំណើរស្របទិសគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និង ប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ត្រូវបានរថយន្ដសាម៉ុយដឹកយកទៅសង្គ្រោះ ភ្លាមៗនោះតៃកុងរថយន្ដបានចុះពីលើរថយន្ដរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុបានជួយសម្រួលចរាចរណ៍ រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងភ្នំពេញចុះមកធ្វើការវាស់វែងអូសរថយន្ដ និងម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណតហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ