Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

ប្រុសស្រី២នាក់មកលោតទឹកស្ពានជ្រោយចង្វារថ្ងៃតែមួយដូចណាត់គ្នាសំណាងស្ត្រីម្នាក់មិនស្លាប់

ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើល២ករណីផ្សេងគ្នានៅ លើស្ពានជ្រោយចង្វារនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយសារមានបុរសស្ត្រី ២នាក់មកលោតទឹកពីលើស្ពានជ្រោយចង្វារថ្ងៃតែមួយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរង គ្រោះជិះកង់១គ្រឿងពីលិចទៅកើត ខណៈមកដល់លើស្ពានជ្រោយចង្វាពាក់កណ្ដាលស្ពានស្រាប់តែផ្ដួលកង់ចោលរួចលោតទម្លាក់ខ្លួនទៅក្នុងទឹកទន្លេបាត់ស្រមោលបន្សល់ទុកកង់១នៅលើស្ពាន។
ប្រភពបានបន្តថាតែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៅទៀតនោះគឺក្រោយពីបុរសរងគ្រោះម្នាក់បានលោតទឹកសម្លាប់ខ្លួនបាន សម្រេចមួយសន្ទុះក្រោយមកគេឃើញនារីម្នាក់ទៀតធ្វើ ដំណើរតាមម៉ូតូឌុបខណៈមកដល់ចំណុចពាក់កណ្តាលស្ពានបានឲ្យម៉ូតូឌុបឈប់រួចចុះទៅឈរយំនៅបង្កាន់ដៃស្ពានសង្ស័យមានវិប្បត្តិក្នុងគ្រួសារបំរ៉ុងលោតសម្លាប់ខ្លួនម្នាក់ ទៀតធ្វើឲ្យអ្នកម៉ូតូឌុបងឿងឆ្ងល់ក៏បានសួរនាំនិងរាយការណ៍ ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនយកទៅសាក សួររឿងហេតុ ។

ស្ត្រីប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចមានឈ្មោះ ថន ស្រីពីន អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលម្តុំផ្សារមាន់អាំង មានស្រុកកំណើត នៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយឡែក បុរសដែលលោតទឹកសម្លាប់ខ្លួនបានសម្រេច មិនត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរដំណើររឿងដើម្បីស្វែង រកសាច់ញាត្តិ ។ ដោយឡែកបុរសរងគ្រោះម្នាក់ទៀតកម្លាំងសមត្ថកិច្ចបន្តស្វែងរកនិងស្រាវជ្រាវរកសាច់ញាណបន្តទៀត៕