Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលឆ្មក់បង្ក្រាបទីតាំងជល់មាន់ឃាត់ខ្លួន​អ្នកញៀនល្បែងបាន០៨នាក់

បាត់ដំបង៖កម្លាំងនគរបាលស្រុកថ្មគោលឆ្មក់បង្រ្កាបទីតាំងល្បែង​(ជល់មាន់)មួយកន្លែងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួ០៨នាក់ប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២០នៅចំណុចភូមិឆ្កែកូនឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង

លោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោល បានអោយដឹងថាដោយដោយមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកបានដឹកនាំបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសការជាមួយកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្មុំបានចុះបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែងនៅចំណុចភូមិឆ្កែកូនឃុំគោកឃ្មុំស្រុកថ្មគោលដោយក្នុងនោះបានធ្វើការឃាត់ខ្លួនក្រុមអ្នកប្រព្រឹត្តិល្បែងសុីសងបានចំនួន០៨នាក់យកមកអប់រំ។

ចំពោះវត្ថុតាងដកហូតរួមមាន៖មាន់ជល់ចំនួន០៣ក្បាលសង្វៀនជល់មាន់ចំនួន០១ជញ្ជីងតូចចំនួន០១ស៊ុមចំនួន១ធុងជ័រចំនួន១

ក្រោយសមត្ថកិច្ចឃាត់ខ្លួនយកមកបានធ្វើកំណត់ហេតុសាកសួរ​ ​អប់រំណែនាំ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តល្បែងភ្នាល់ជាបន្តទៀតហេីយបានអោយវិលត្រឡប់​​ទៅលំនៅដ្ឋានវិញ