Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនក្រុមញៀនល្បែងជល់មាន់៥នាក់នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន៥នាក់
ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង០០ នាទីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៨ នៅចំណុចផ្លុវបេតុងទួលតាប៉ុក ក្នុងដីឡូត៍ទុកចោល ក្រោយដើមពុទ្រា ក្រុម១៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថាការចុះបង្ក្រាបកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន៥នាក់រួមមាន
ទី១មានឈ្មោះ សេង សុធី​ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មុខរបររត់ម៉ូតូឌុប ។ ទី២/ឈ្មោះ ម៉ម តុលា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មុខរបរបើកបររថយន្ត។ ៣/ឈ្មោះ រី​​ អាម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់ភូមិ៣ សង្កាត់ច្រាំង ចំរេះ១ មុខរបរកាប់គោ ។ ៤/ឈ្មោះ ម៉េត សុភាព​ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មុខរបររកម្មកសំណង់ ។ ៥/ឈ្មោះ នួន សុផល ភក្កី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបររត់ម៉ូតូឌុប។
ដកហូតវត្ថុតាងរួមមាន ៖ ១/មាន់ចំនួន០៣ក្បាល ងាប់០១ សល់០២ក្បាល។ ២/កន្ត្រកសំរាប់ច្រកមាន់ចំនួន០២។
៣/ម៉ូតូចំនួន០៣គ្រឿង។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង៥នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ចែករំលែកអត្ថបទ