Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យទើបតែចេះបើកកង់បីឥណ្ឌយកមកដឹកភ្ញៀវមិនប្រយត្ន័ជ្រុលបុករថយន្តគេពីក្រោយខ្ទេចនិងម្ចាស់​របួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ និងភ្ញៀវដែលរួមដំណើរ​២នាក់ទៀត​របួសស្រាល បន្ទាប់ពីបុរសរងគ្រោះបេីកម៉ូតូកង់​បី​ឥណ្ឌា(passapp)ក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅ​បុករថយន្តដឹកទំនិញពីក្រោយពេញទំហឹងខណះរថយន្តឈប់ស្តុប​ ៖​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង១១ និង២០នាទីយប់​ ថ្ងៃទី២០​ ខែកុម្ភះ ​ឆ្នាំ២០១៩​ នៅចំណុចស្តុបផ្សារដេីមគ​ តាមបណ្តោយផ្លូវមុន្នីរ៉េត​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា​ មុន​ពេលកេីតហេតុ គេបានឃេីញរថយន្តហ៊ីយាន់ដាយប្រភេទ​៣តោន មួយគ្រឿង ពណ៍ស​ ពាក់ស្លាកលេខ កំពត3A -0483 ដឹកទំនិញធ្វេីដំណេីរតាមបណ្តោយផ្លូវមុន្នីរ៉េត​ទិសដៅពីលិចទៅកេីត ខណះមកដល់កន្លែងកេីតហេតុក៏បានឈប់ចាំស្តុប ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា(passapp)​ មួយគ្រឿង បេីកបរដោយបុរសម្នាក់ ដឹកភ្ញៀវជានារី២នាក់ ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនយ៉ាងលឿនហើយមិន​ប្រយ័ត្ន និងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យគៀបម្ចាស់កង់បីរងរបួសធ្ងន់ ឯនារីជាភ្ញៀវរងរបួសស្រាល ។

ក្រោយពេលកេីតហេតុ បុរសរងគ្រោះរបួសធ្ងន់ត្រូវបាន​បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ ចំណែក​រថយន្ត និងម៉ូតូឥណ្ឌា(passapp)ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕