Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤នៅ​ចំណុចភូមិតាសេកស្រុកព្រៃនប់

ព្រះសីហនុ៖​ យោងតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា​ចាប់ពីម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩នេះ នៅកំណាត់​ផ្លូវជាតិ​លេខ៤ត្រង់ចំណុចស្ពានអូរកំបុត ភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ មានជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវជាតិប្រវែងប្រមាណជាង៤០០ម៉ែ្រត​ហើយ​ កម្ពស់ទឹកហូរកាត់ផ្លូវប្រមាណជាង​១តឹក ។ ទោះជាយ៉ាងនេះក្តី ចរាចរណ៍នៅ​តែ​ដំណើរការជាធម្មតា ក្នុងនោះកម្លាំងសមត្ថកិច្ចស្រុកព្រៃនប់ បានចុះសម្រួលចរាចរណ៍ ដោយបើកអោយយានយន្តធ្វើចរាចរណ៍​ម្ខាងផ្លូវម្តង ផ្លាស់ប្តូរគ្នា។