Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនម្នាក់ត្រូវសមត្ថកិច្ចស្រុកព្រៃនប់ឃាត់ខ្លួន

ព្រះសីហនុ៖​ កម្លាំងនគរបាលស្រុកព្រៃនប់ឃាត់ខ្លួនជនសង្សយ័ជាមុខសញ្ញាមេក្លោងជួញដូរគ្រឿង​ញៀនម្នាក់ដកហូតថ្នាំងញៀន​បានជាច្រើនកញ្ចប់
ប្រតិបត្តការណ៍នេះបាន​ ធ្វើឡើងកាលពីរសៀល​ ថ្ងៃទី​២១​ ខែ​តុលា​ ​ឆ្នាំ​ ​២០១៩​ នៅ​ ចំ​ណុច​ ភូមិសារាយ​ ឃុំជើងគោ ស្រុក​ព្រៃនប់​ខេត្តព្រះសីហនុ ។

សមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ ហេង ប៊ុនធឿន​ ភេទ​ប្រុស អាយុ៤០ឆ្នាំ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ ភូមិ​តាពៅ ឃុំតានៃ ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ចបានបន្តថា​ បន្ទាប់ពីឃាត់ខ្លួនជន​សង្ស័យកម្លាំងជំនាញបានដកហូត​វត្ថុតាង​រួមមាន៖ ម្សៅថ្នាំញៀចំនួន២៧​កញ្ចប់​(តូច​០៨​កញ្ចប់ ធំ១៩កញ្ចប់)ជញ្ជីងថ្លឹង​មួយគ្រឿងនិង​ទូរស័ព្ទដៃមួយគ្រឿង ។

បច្ចុប្បន្ន​ ជនសង្សយ័រួមនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិ​វិធីច្បាប់៕

ចែករំលែកអត្ថបទ