Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់! បុរសម្នាក់ត្រូវគេសម្លាប់រួចដុតទាំងដៃជាប់ខ្នោះ

បាត់ដំបង៖ ប្រទះឃើញសាកសពបុរសម្នាក់​ត្រូវគេដុតឆេះទាំងដៃនៅជាប់ខ្នោះ​ សង្ស័យករណីឃាតកម្មសម្លាប់​រួចដុតចោល
ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​កាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១៧​ខែតុលាឆ្នាំ២០១៩​ នៅចំណុចក្បែស្ពានដងទង់​ ស្ថិតក្នុងភូមិដងទង់​ ឃុំផ្លូវមាស​ ស្រុក​រតនមណ្ឌល​ ខេត្តបាត់ដំបង​ ។

បើតាមសមត្ថកិច្ច​ នគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពបុរសរងគ្រោះ​ សង្ស័យ​ គេ វាយសម្លាប់នៅកន្លែងផ្សេងរួច ដឹកយកមក ទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ​។
ប្រភពបន្តថា សាកសពត្រូវគេដាក់ខ្នោះដៃក្រពាត់មកក្រោយនិងដេកស្លាប់ផ្កាប់មុខថែម​ទាំងដុតឆេះខ្លោចតែអាចមើលស្គាល់ ហើយនៅក្បែសាកសពមានបន្សល់ទុកប៉ែលចូកដី​ មួយ​សង្ស័យជាវត្ថុតាងរបស់ជនដៃដល់​ ហើយ​ សាកសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ​ ។

ដោយឡែក​ មហាជន​ បានងឿងឆ្ងល់ថា​ ធម្មតា​ ខ្នោះដៃ​គេ សង្កេតឃើញមានតែសមត្ថកិច្ច​ ឬសន្តិសុខទេដែលប្រើប្រាស់​ តែពេល នេះ ជនរងគ្រោះដែលស្លាប់ បែរជាមានជាប់ ខ្នោះដៃ ។

បើតាមប្រភពព័ត៌មានចុងក្រោយ ឱ្យដឹងថា សមត្ថកិច្ច​ សន្និដ្ឋាន​ និងសង្ស័យថា ជនរងគ្រោះខាងលើគឺជាជនជាតិចិន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស្វែងរកសាច់ញាតិនិងអត្តសញ្ញាណជនរងគ្រោះ​ ដើម្បីវែកមុខឃាតក​ រកឃាតក​ ចាប់​មកផ្ដន្ទាទោសតាមច្បាប់​ ៕