Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូធ្លាក់ផ្លូវស្លាប់ម្នាក់របួសស្រាលម្នាក់នៅស្រុកកំចាយមារ

ព្រៃវែង៖ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនដោយមិនបាន ប្រុងប្រយត្ន័រេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ម្នាក់ចំណែកម្នាក់ទៀតរបួសស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើតកាលពី វេលាម៉ោង៩ព្រឹកថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៨ ត្រង់ចំណុចចុងភូមិស្នួល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ជនរងគ្រោះទី១៖ ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ៅ ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិព្រៃតាម៉ាន់ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នកបើកម៉ូតូបាន ( ស្លាប់ )
ជនរងគ្រោះទី២៖ ដែលជាអ្នករួមដំណើរមានឈ្មោះ គួច ហុងសេង ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នារង របួសស្រាល ។

បើតាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុន ពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125ពណ៌ខ្មៅពាក់ស្លាកលេខ ក្រចេះ 1D2761 ដោយជិះឌុបគ្នាបើកបរយ៉ាងលឿងដោយខ្វះការប្រុងប្រយត្ន័ក៏បានរេចង្កូតធ្លាក់ផ្លូវចូលប្រឡាយទឹក បណ្ដាលឲ្យយុវជនម្នាក់ដែលជាអ្នកបើកម៉ូតូបានស្លាប់បាត់ បង់ជីវិតគួរឲ្យសង្វេកនិងអ្នករួមដំណើរម្នាក់ទៀតរងរបួស ស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនបានចុះមត្រួត
ពិនិត្យនិងវាស់វែង ធ្វើកំណត់ហេតុប្រគល់សព្វជូនសាច់ញាត្ដិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ