Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ទុស្សេអគ្គិសនីឆាបឆេះបង្គោលភ្លើងផ្អើលសមត្ថកិច្ចទាំងព្រឹក

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីទុស្សេ ឆេះបង្គោលប្រអប់កាប៊ីនភ្លើងផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋទាំងព្រឹក
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេសង្គេតឃើញ មានផ្សែងហ៊ុយចេញពីកាប៊ីន ភ្លើងនៅចំណុចកើតហេតុខាងលើភ្លើង លុះមួយសន្ទុះស្រាប់តែទុស្សេចរន្តឆ្លងចរន្តឆាបឆេះ កាប៊ីនភ្លើង ចេញជាអណ្តាត ភ្លើងឆាបឆេះខ្លាំងឡើងៗតែម្តង ។ ភ្លាមៗនោះកម្លាំងនគរបាល មូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្កិភ័យបានចុះអន្តរាគមន៍និងបានទំនាក់ទំនងទៅ EDC អោយបិទចរន្តភ្លើង រួចធ្វើការ បាញ់ទឹកពន្លត់ដោយប្រើប្រាស់អស់ទឹកមួយឡាន ទើបរលត់ ទៅវិញ ។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ មិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋឬបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕